Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច មីយ៉ាន់ម៉ា បង្ហាញមហិច្ឆតាកម្ចាត់​កម្លាំងរដ្ឋាភិបាលយោធាត្រឹមឆ្នាំនេះ

បានផុស

នៅ

សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច ឬសម្ព័ន្ធបងបង្អូន ៣ នាក់កាលពីពេលថ្មីៗនេះបានចេញសារជូនពរប្រជាជនមីយ៉ាន់ម៉ាក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខណៈក្នុងខ្លឹមសារនោះបានបង្កប់អត្ថន័យយ៉ាងរន្ធត់មួយថា កម្លាំងរដ្ឋាភិបាលយោធាក៏នឹងត្រូវកម្ចាត់ចោលក្នុងឆ្នាំនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារដែលត្រូវបានចេញផ្សាយកាលពីចុងសប្ដាហ៍ ពោលចំថ្ងៃសែនចូលឆ្នាំចិនបានឲ្យដឹងថា “ឆ្នាំ​នេះ​ជា​ឆ្នាំ​នាគ ដែល​ប្រជាជនចិន​ចាត់​ទុក​ជា​សញ្ញា​រាសី​ល្អ​បំផុត ដូច្នេះយើងក៏សង្ឃឹមដូចគ្នាដែរថា សារៈសំខាន់ និងពរជ័យនៃឆ្នាំនេះ នឹងជួយសម្រេចមហិច្ឆតា ក៏ដូចជាសេចក្តីប៉ងប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ ជាពិសេសយើងជឿជាក់ថា ឆ្នាំនាគនឹងជួយនាំលាភនាំជ័យឲ្យយើងកម្ចាត់បានកងកម្លាំងរដ្ឋាភិបាលយោធា” ។

សារនោះបានរ៉ាយរ៉ាប់ទៀតថា ទោះយ៉ាងណា ក្រុមឧទ្ទាមទ័ពព្រៃក៏បន្ទន់ឥរិយាបថបញ្ឈប់ការបាញ់បោះនៅភាគខាងជើងរដ្ឋ Shan ផងដែរ ពោលគឺស្របតាមបទឈប់បាញ់ដែលដាក់ចេញដោយប្រទេសចិនកាលពីខែមុន ក្នុងគោលបំណងធានាដល់ប្រជាជនដែលរស់នៅនៅតាមព្រំដែន អាចប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនទាំងមិនព្រលឹងចុងសក់ ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែបាក់ទ័ព ដោយសារតែកងទ័ពអារ៉ាកាន់ (AA) ព្រួតដៃជាមួយកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិ Ta’ang (TNLA) ហើយចាប់តាំងពីផ្ទុះប្រតិបត្តិការ Operation 1027 ថ្ងៃទី២៧ ខែតុលាឆ្នាំមុនមក ក្រុមទ័ពព្រៃទាំងបីនេះវាយដណ្តើមយកបន្ទាយទ័ពជាង ៥០០ កន្លែង និងទីក្រុងចំនួន ២០ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចរដ្ឋ Shan ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រជាជនជាងកន្លះលាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមទាំងបីបានផ្ទុះមានឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ ខណៈភ្លើងសង្គ្រាមកាន់តែឆេះរោលរាលឡើង នៅពេលកម្លាំងទ័ពជិត ២,៤០០ នាក់ រួមទាំងមន្ត្រីជាង ២០០ នាក់បានសុំចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃនៅទីក្រុង Kokang ដែលមានព្រំប្រទល់ជាប់ប្រទេសចិន រួមជាមួយទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ផ្សេងទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ចាប់ផ្ដើមកែនប្រុសស្រីចូលបម្រើទ័ព ក្រោយ កំពុងចាញ់សមរភូមិប្រយុទ្ធក្រុមទ័ពព្រៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១២ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៤ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៨ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៥ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម