ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ត្រូវការពេលមួយទសវត្សរ៍ ដើម្បីពង្រឹងឃ្លាំងអាវុធ
ក្នុងពិធីបុកគ្រឹះសាងសង់រោងចក្រផលិតអាវុធថ្មីដ៏ធំមួយនៅរដ្ឋ Lower Saxony, លោក Armin Papperger ថៅកែក្រុមហ៊ុនការពារជាតិធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ Rheinmetall បានប្រាប់ BBC ថា អឺរ៉ុបនឹងត្រូវការពេល១០ឆ្នាំទៀត មុនពេលខ្លួនត្រៀមបានគ្រប់លក្ខណៈដើម្បីការពារខ្លួន ព្រោះស្តុកគ្រាប់រំសេវនាពេលបច្ចុប្បន្នគឺ “ទទេ”។

ក្រុមហ៊ុន Rheinmetall បានប្រកាសពីការវិនិយោគក្នុងទំហំទឹកប្រាក់ជាង៣០០លានដុល្លារអាមេរិក សម្រាប់រោងចក្រថ្មីនេះ ហើយគេរំពឹងថា រោងចក្រនឹងផលិតគ្រាប់កាំភ្លើងធំបាន ២០០ ០០០គ្រាប់ក្នុងមួយឆ្នាំ។
លោក Papperger និយាយថា “ពិតជាត្រូវការរយៈពេលយូរទៀត ដើម្បីត្រៀមខ្លួនទប់ទល់នឹង អ្នកឈ្លានពាន ដែលចង់ប្រយុទ្ធប្រឆាំងនឹងអង្គការណាតូ។ យើងច្បាស់ជាមិនអីទេក្នុងរយៈពេល៣ទៅ៤ឆ្នាំទៀត ប៉ុន្តែដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ យើងត្រូវការរយៈពេល១០ឆ្នាំ”។

លោកបន្តថា “យើងត្រូវផលិតគ្រាប់រំសេវចំនួន១.៥លានគ្រាប់នៅអឺរ៉ុប។ គ្រាប់រំសេវដ៏ច្រើនសន្ធឹកសន្ធាប់របស់អឺរ៉ុបត្រូវបានបញ្ជូនទៅអ៊ុយក្រែនសឹងតែអស់ ដោយបន្សល់ទុកតិចបំផុត សម្រាប់ខ្លួនឯង។ ដរាបណាយើងមានសង្រ្គាម យើងត្រូវជួយអ៊ុយក្រែន ប៉ុន្តែក្រោយមក យើងត្រូវការរយៈពេល ៥ ឆ្នាំ ឬយ៉ាងតិច ១០ ឆ្នាំ ដើម្បីបំពេញស្តុកគ្រាប់រំសេវឲ្យពេញលេញ”។
ការព្រមាននេះ កើតឡើងមួយថ្ងៃបន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្កការភ្ញាក់ផ្អើលពេញអឺរ៉ុប ដោយនិយាយថា គាត់ធ្លាប់ប្រាប់មេដឹកនាំពិភពលោកថា គាត់នឹងមិនការពារសមាជិកណាតូណា ដែលមិនហ៊ានបង់ប្រាក់តាមគោលដៅទេ ហើយថែមទាំងលើកទឹកចិត្ត អ្នកឈ្លានពានឲ្យធ្វើរឿងដែលពួកគេចង់ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ លោកអធិការបតី Olaf Scholz បានច្រានចោលពាក្យសម្តីរបស់លោក ត្រាំ ដោយនិយាយថា ណាតូគឺជាអង្គការសំខាន់សម្រាប់សហរដ្ឋអាមេរិក កាណាដា និងបណ្តាប្រទេសអឺរ៉ុប។ គ្រប់គ្នាមានទំនាក់ទំនងជាមួយគ្នា គ្មានអ្វីត្រូវព្រួយបារម្ភឡើយ។
ដោយឡែក ក្នុងបទសម្ភាសជាមួយកាសែត Welt am Sonntag ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី១១ខែកុម្ភៈ មេទ័ពអាល្លឺម៉ង់ លោក Carsten Breuer បានអះអាងថា រដ្ឋាភិបាលទីក្រុងបែរឡាំង គួរតែរៀបជើងព្រួល ត្រៀមកម្លាំងយោធាចំពោះជម្លោះដែលអាចផ្ទុះឡើងជាមួយរុស្ស៊ី ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
មិនត្រឹមប៉ុណ្ណឹង មេទ័ពរូបនេះ ក៏បង្ហើបផងដែរថា អាចមានការកែនទ័ពជាថ្មីក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែបញ្ហានេះកំពុងស្ថិតលើតុពិភាក្សានៅឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេទ័ពអាល្លឺម៉ង់ ប្រាប់ឲ្យរៀបជើងព្រួល ត្រៀមធ្វើសង្គ្រាមជាមួយរុស្ស៊ី ៥ឆ្នាំខាងមុខ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ