ព័ត៌មានអន្ដរជាតិ
ឆ្នាំថ្មី វៀតណាម សល់មហាសេដ្ឋីប្រាក់លានតែ ៥ នាក់ប៉ុណ្ណោះ ខណៈថយចុះជាងមុន
ការបិទវគ្គជួញដូរចុងក្រោយបានបង្ហាញរបាយការណ៍ថាទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវៀតណាមបានកត់ត្រាការប្រែប្រួលជាវិជ្ជមាន ជាមួយនឹងនិន្នាការកើនឡើងដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ យោងតាមបញ្ជីរបស់ Forbes វៀតណាមនៅសល់តែមហាសេដ្ឋី៥រូបប៉ុណ្ណោះ ក្រោយចូលឆ្នាំថ្មីរួច។ ជាពិសេស បើធៀបទៅនឹងការបោះពុម្ពផ្សាយនៃទស្សនាវដ្តីដដែល កាលពីខែមេសា ឆ្នាំ ២០២៣ ចំនួនេះបានថយចុះជាងមុន១នាក់។
យោងតាមបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes វៀតណាម បច្ចុប្បន្នមានមហាសេដ្ឋីចំនួន ៥ នាក់ប៉ុណ្ណោះក្នុងបញ្ជីអ្នកមាន ក្នុងនោះរួមមាន៖
១ លោក Pham Nhat Vuong ប្រធានក្រុម Vingroup
២ លោក Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍ VietJet Air
៣ លោក Tran Dinh Long ប្រធាន Hoa Phat
៤ លោក Tran Ba Duong ប្រធានក្រុមហ៊ុន Thaco និងក្រុមគ្រួសារ
៥ លោក Ho Hung Anh ប្រធាន Techcombank ។

ដោយឡែកក្នុងឆ្នាំនេះផងដែរ ប្រធានក្រុមហ៊ុន Vingroup លោក Pham Nhat Vuong នាំមុខគេក្នុងបញ្ជីអ្នកមានបំផុតនៅវៀតណាម ដែលមានទ្រព្យសម្បត្តិចំនួន ៤.៥ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៦៤៨ លើពិភពលោក។ នៅថ្ងៃទី ០៧ ខែកុម្ភៈ ទ្រព្យសម្បត្តិរបស់លោក Vuong បានកើនឡើងចំនួន ៧ លានដុល្លារ នៅពេលដែលភាគហ៊ុន គ្រួសារទាំង ៣ Vingroup បានកើនឡើង។
ចំណាត់ថ្នាក់លេខ ២ ក្នុងចំណាត់ថ្នាក់មហាសេដ្ឋីវៀតណាមរបស់ទស្សនាវដ្តី Forbes គឺលោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vietjet Air ។ មុនពេលចូលឆ្នាំថ្មី អ្នកស្រី Thao មានទ្រព្យសម្បត្តិចំនួន ២.៤ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ១៣៤១ លើពិភពលោក។ នៅក្នុងវគ្គជួញដូរចុងឆ្នាំ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើង២៧ លានដុល្លារអាមេរិក នៅក្នុងបរិបទនៃភាគហ៊ុន VJC កើនឡើង ០.៨%, ភាគហ៊ុន HDB កើនឡើង ២.៤% ។
អ្នកបន្ទាប់នៅក្នុងចំណាត់ថ្នាក់របស់ Forbes គឺលោក Tran Dinh Long ទ្រព្យសម្បត្តិរបស់ប្រធាន Hoa Phat បានកើនឡើងដល់ ២.៣ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីមានបំផុតទី ១៣៤១ នៅលើពិភពលោក។ នៅមុនថ្ងៃចូលឆ្នាំ ទ្រព្យសកម្មរបស់លោកបានកើនឡើងចំនួន៨ លានដុល្លារ នៅពេលដែលភាគហ៊ុន HPG បានកើនឡើងបន្តិច ០.៣៦% ។
ចំណាត់ថ្នាក់ទី៤ ជាកម្មសិទ្ធិរបស់ប្រធានក្រុមហ៊ុន Thaco លោក Tran Ba Duong និងក្រុមគ្រួសាររបស់គាត់ ដែលមានទ្រព្យសម្បត្តិចំនួន ១.៥ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់លេខ ១៩៨០ នៅលើពិភពលោក។ ប្រធាន Techcombank លោក Ho Hung Anh ជាប់ចំណាត់ថ្នាក់ចុងក្រោយក្នុងបញ្ជីមហាសេដ្ឋីវៀតណាមរបស់ Forbes ។
ទោះយ៉ាងណាក៏ដោយ ក្នុងពេលដែលទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកើនឡើង ងាកទៅកាន់លោក Nguyen Dang Quang ប្រធានក្រុមហ៊ុន Masan បែរជាចាកចេញពីចំណាត់ថ្នាក់របស់ Forbes នៅពេលដែលទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះក្រោមតម្លៃ ១ពាន់លានដុល្លារ។ ថ្មីៗនេះទ្រព្យសកម្មរបស់លោក Quang បានកត់ត្រាជាបន្តបន្ទាប់នូវការប្រែប្រួលជុំវិញសញ្ញាសម្គាល់ ១ពាន់លានដុល្លារអាមេរិក ដែលច្រើនដងក្រោម ១ ពាន់លានដុល្លារអាមេរិក យោងតាមការគណនារបស់ Forbes ។
យ៉ាងណាមិញ ប្រធាន Masan ជាលើកដំបូងបានចូលក្នុងបញ្ជីមហាសេដ្ឋីពិភពលោកក្នុងឆ្នាំ ២០១៩ ជាមួយនឹងទ្រព្យសម្បត្តិ ១.៣ ពាន់លានដុល្លារ ហើយមានវត្តមាន ៣ ដងក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំរបស់ទស្សនាវដ្តីនេះ។ នៅក្នុងខែមេសា ឆ្នាំ ២០២២ ទ្រព្យសម្បត្តិរបស់លោកត្រូវបានកត់ត្រាក្នុងចំនួន ១.៩ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតនេះបើយោងតាមស្ថិតិរបស់ Forbes ។ ប៉ុន្មានឆ្នាំមកនេះ លោកបានជាប់ក្នុងបញ្ជី Forbes ជាបន្តបន្ទាប់ ជាមួយនឹងទ្រព្យសម្បត្តិប្រែប្រួលពី ១ ទៅ ១.៩ ពាន់លានដុល្លារឯណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសវៀតណាមសំញ៉ែងឡានទំនើបៗ និងម៉ូតូធំ ឥលូវត្រូវប៉ូលិសចាប់ខ្លួនពីបទឆបោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ