Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី ថៃ ចេញបញ្ជាបង្កើនសង្គ្រាមបង្ក្រាបគ្រឿងញៀន ពិសេស​ទប់ស្កាត់លំហូរតាមព្រំដែន

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានចេញបញ្ជាឲ្យបង្កើនសង្គ្រាមបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន បន្ទាប់ពីមានមតិរិះគន់ចំពោះចំណាត់ការចុងក្រោយនៃរដ្ឋាភិបាលលរបស់លោកក្នុងការបញ្ឈប់លំហូរថ្នាំមេតំហ្វេតាមីចូលមកក្នុងប្រទេស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងជំនួបជាមួយអគ្គស្នងការនគរបាលជាតិថៃកាលពីថ្ងៃចន្ទ លោក សេដ្ឋា បានលើកឡើងថា “ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតែមុខព្រួញនៃរបៀបវារៈថ្នាក់ជាតិ ដូច្នេះកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវតែរូតរះកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសមួយនេះ ហើយជាក់ស្ដែង ទោះបីជាមានការចាប់រឹបអូសគ្រឿងញៀនកើនឡើង ៤ ដងកាលពីពេលថ្មីៗនេះក៏ដោយ ប៉ុន្តែ​គ្រឿងញៀននៅតែមានក្រាស់ក្រែល​ដដែល” ។

បញ្ជាបង្ក្រាបបទល្មើសគ្រឿងញៀនរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើង បន្ទាប់ពីមានមតិរិះគន់ទៅដល់ក្រសួងសុខាភិបាលដែលមានច្បាប់រឹតបន្តឹងប្រឆាំងនឹងឈ្មួញជួញដូរគ្រឿងញៀន មានភាពធូររលុងពេក ។ ក្រសួង​អះអាង​ថា ជនណា​ដែល​រក​ឃើញផ្ទុក​ថ្នាំ​ញៀន​លើស ៥ គ្រាប់ ចាត់ទុក​ជា​អ្នក​ចែក​ចាយ ខណៈច្បាប់ពីមុនមកគឺកំណត់ ១០ គ្រាប់ ។ ចំណែកជនណា​ដែលប៉ូលិស​រក​ឃើញមាន​ថ្នាំញៀន​ចំនួន ៥ គ្រាប់ ឬ​តិច​ជាង​នេះ​នឹង​ត្រូវ​ចាត់​ទុក​ជា​អ្នក​ប្រើ​ប្រាស់ និង​ផ្តល់ថ្នាំព្យាបាល​ជា​ជាង​នាំអ្នកប្រើប្រាស់ដាក់ពន្ធនាគារ ។

ទោះយ៉ាងណា ច្បាប់​ថ្មី​នេះ​ក៏​បង្ក​ឲ្យមានការជជែកវែកញែក​គ្នា​នៅលើ​បណ្តាញ​សង្គម ដោយ​មាន​មនុស្ស​ជាច្រើន​ត្អូញត្អែរថា វា​នឹង​អនុញ្ញាត​ឲ្យអ្នកជួញដូរ​គ្រឿងញៀន​ក្លែង​បន្លំ​ជា​អ្នក​ប្រើប្រាស់​ ហើយពួកគេក៏ស្នើឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​បញ្ហា​នេះ​ម្ដង​ហើយម្ដងទៀតផងដែរ ។

ទន្ទឹមនោះ នៅពេលអ្នកសារព័ត៌មានសួរថាតើបទបញ្ជាប្រឆាំងគ្រឿងញៀនថ្មីនេះ រួមបញ្ជូលប្រតិបត្តិការពិសេសណាមួយឬក៏អត់, លោកនាយករដ្ឋមន្ត្រីបានឆ្លើយតបថា រដ្ឋាភិបាលរបស់លោកច្បាស់ណាស់នឹងដាក់វិធានការថ្មី ហើយក្នុងនោះក៏មានការពិនិត្យមើលច្បាប់ស្ដីពីការកាន់កាប់គ្រឿងញៀនផងដែរ ជាពិសេសការទប់ស្ដាត់លំហូរគ្រឿងញៀនតាមច្រកព្រំដែន ការស្ដារនីតិសម្បទាអ្នកញៀនថ្នាំ រួមទាំងការពន្លឿនការដុតបំផ្លាញគ្រឿងញៀនដែលរឹបបាន ដើម្បី​ធានា​ថា​ គ្រឿងញៀនទាំងនោះ មិន​ធ្លាក់ដល់ដៃ ឬលក់​ដោយ​មន្ត្រី​ពុករលួយ ។

គួរបញ្ជាក់ថា ថៃបានដាក់ចេញវិធានការបង្ក្រាបគ្រឿងញៀនតាំងតែពីឆ្នាំ ២០០៣ មកម្ល៉េះ ប៉ុន្តែគោលការណ៍នោះទាញការរិះគន់យ៉ាងចាស់ដៃទាំងក្នុង និងក្រៅប្រទេស ដោយសារតែច្បាប់នោះនាំឲ្យកងកម្លាំងសន្តិសុខផ្ទុះអំពើហិង្សា និងអនុវត្តការសម្លាប់ក្រៅប្រព័ន្ធតុលាការប្រឆាំងនឹងជនសង្ស័យជួញដូរគ្រឿងញៀនប្រហែលពី ២,៥០០ ទៅ ២,៨០០ នាក់ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ត្រឹមមួយខែមករា ថៃ ទាញទេសចរបរទេសបានជិត ៤ លាននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៣៦ នាទីutes មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ២ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ២ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម