ព័ត៌មានអន្ដរជាតិ
ទីក្រុងឌូបៃ រងគ្រោះដោយជំនន់ទឹកភ្លៀង
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaleej Times កាលពីថ្ងៃចន្ទទី១២ខែកុម្ភៈ, ដងផ្លូវនៃទីក្រុងឌូបៃក្នុងប្រទេសអារ៉ាប់រួម ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង បន្ទាប់ពីទីក្រុងរងគ្រោះដោយ ព្យុះភ្លៀងធ្ងន់ធ្ងរ។

សេចក្តីរាយការណ៍បន្ថែមថា មជ្ឈមណ្ឌលជាតិឧតុនិយម (NCM) បានចេញសេចក្តីប្រកាសអាសន្នពណ៌ក្រហមនិងពណ៌លឿង ដោយព្រមានអំពីអាកាសធាតុមិនធម្មតាជាបន្តបន្ទាប់។
ក្រៅពីឌូបៃ ដងផ្លូវនៃទីក្រុង Abu Dhabi, Ras Al Khaimah និង Fujairah ក៏ត្រូវបានគេរាយការណ៍អំពី ជំនន់ទឹកភ្លៀងវាយប្រហារផងដែរ ក្រោយជួបអាកាសធាតុកាចសាហាវ។

តាមរូបភាពដែលបង្ហោះលើបណ្តាញសង្គម គេបានឃើញផ្លូវត្រូវទឹកលិច មានកន្លែងខ្លះជ្រៅកន្លែងខ្លះរាក់ ហើយរថយន្តមួយចំនួន ត្រូវជាប់គាំងមិនអាចបើកទៅមុខបាន ខណៈប្រព័ន្ធលូ មិនអាចជួយឲ្យទឹកហូរលឿនឆាប់អស់បានទេ។
មន្ត្រីរាជការនៅទីក្រុងឌូបៃ ត្រូវបានស្នើសុំឲ្យធ្វើការពីផ្ទះប៉ុន្មានថ្ងៃ ខណៈស្ថាប័នអប់រំរបស់អារ៉ាប់រួម ក៏ប្រកាសឲ្យសាលារដ្ឋ បន្តរៀនតាមអនឡាញផងដែរ។

មិនត្រឹមប៉ុណ្ណឹង នាយកដ្ឋានសេវាផ្លូវថ្នល់និងសាធារណៈនៅទូទាំងប្រទេស ថែមទាំងចេញសេចក្តីណែនាំអំពីសុវត្ថិភាពសម្រាប់អ្នកបើកបរយានយន្ត ដែលធ្វើដំណើរក្នុងតំបន់ដែលរងផលប៉ះពាល់ដោយទឹកភ្លៀងទៀតផង ហើយគេក៏ឃើញមានរន្ទះបាញ់ លើសំណង់ខ្ពស់ជាងគេបំផុតរបស់ពិភពលោក Burj Khalifa ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត