Connect with us

ព័ត៌មានអន្ដរជាតិ

លេចមុខភរិយាលោក គីម ជុងអ៊ុន ជាសាធារណៈ ក្រោយបាត់់មួយឆ្នាំ (មានវីដេអូ)

បានផុស

នៅ

លោកស្រី រី ស៊ុលជូ (Ri Sol Ju) ភរិយារបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវបានគេឃើញចុងក្រោយកាលពីខែមករា ឆ្នាំ ២០២០ នៅពេលដែលលោកស្រីបានប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មីជាសាធារណៈជាមួយស្វាមីរបស់លោកស្រីនៅឯមហោស្រព Samjiyon ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបថតដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់សាធារណៈរដ្ឋប្រជាមានិតកូរ៉េបានបង្ហាញទាំងលោក គីម និងលោកស្រី រី ញញឹមពេលកំពុងមើលការសម្តែងដើម្បីរំឭកដល់ឪពុករបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងអ៊ីល ដែលជាអតីតមេដឹកនាំកំពូលរបស់កូរ៉េខាងជើង ។

ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងនៅមហោស្រពសិល្បៈ Mansudae ក្នុងទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដែលជាព្រឹត្តិការណ៍សាធារណៈលើកដំបូងសម្រាប់លោកស្រី រី ចាប់តាំងពីបានរួមដំណើរជាមួយស្វាមីរបស់លោកស្រីក្នុងពិធីអបអរបុណ្យឆ្លងឆ្នាំថ្មីកាលពីខែមករា ឆ្នាំ ២០២០ ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានគូសបញ្ជាក់ថា សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងជឿជាក់ថា លោកស្រី រី បានត្រលប់មកបង្ហាញខ្លួនជាសាធារណៈវិញ ដោយសារតែរោគរាតត្បាតកូវីដ ១៩ ។

ទន្ទឹមនោះទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រដ្ឋក៏បានបញ្ជាក់ផងដែរថា “មិនមានសញ្ញាខុសប្រក្រតីណាមួយត្រូវបានគេឃើញនោះទេ ហើយបាននិយាយថា លោកស្រី រី មើលទៅដូចជាចំណាយពេលច្រើនជាមួយគ្រួសារ ខណៈលោក គីម និងលោកស្រី រី មានកូនតូចម្នាក់” ៕

សូមទស្សនាវីដេអូលោកស្រី រី ស៊ុលជូ ប្រារព្ធពិធីបុណ្យឆ្លងឆ្នាំថ្មីកាលពីខែមករា ឆ្នាំ២០២០!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចំណងទំនាក់ទំនងកូរ៉េខាងត្បូង និងកូរ៉េខាងជើង អាចស្ដារឡើងវិញដោយសារជំនួយមួយនេះ

ចុចអាន ៖ អាមេរិកនៅតែប្ដេជ្ញារំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម