Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដាក់បន្ទុកឱ្យអ៊ីស្រាអែលត្រូវតែការពារដាច់ខាតចំពោះជនស៊ីវិល ក្នុងទីក្រុង Rafah

បានផុស

នៅ

ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា ជនស៊ីវិលដែលកំពុងស្ថិតក្នុងភាពភ័យខ្លាច នៃទីក្រុង Rafah គឺជាជនដែលងាយនឹងរងគ្រោះបំផុត ដូចកូនត្រូវតែទាមទារការពារជាដាច់ខាតពីសំណាក់ អ៊ីស្រាអែល ។ លោកបាននិយាយថា អ៊ីស្រាអែលត្រូវតែខិតខំប្រឹងប្រែង ដើម្បីការពារប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់ ដែលកំពុងស្នាក់នៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ Gaza។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Rafah កំពុងស្ថិតនៅក្រោមការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជាមួយនឹងចំនួនអ្នកស្លាប់ និងរបួសជាច្រើននាក់ ។ ហើយវេជ្ជបណ្ឌិតប៉ាឡេស្ទីនបានប្រាប់ BBC ថាប្រជាជននៅ Rafah កំពុងរស់នៅក្នុងភាពភ័យខ្លាច។

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Türk បាននិយាយថា ការវាយប្រហារណាមួយនឹង “គួរឱ្យភ័យខ្លាច” ហើយជនស៊ីវិលជាច្រើន “ទំនងជានឹងត្រូវសម្លាប់” ។នេះបើយោងតាមការផ្សាយរបស់ BBC នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សូមជម្រាបផងដែរថា យោធាអ៊ីស្រាអែលបានបើកប្រតិបត្តិការរបស់ខ្លួននៅទីក្រុង Rafah បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ១.២០០ នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយខ្មាន់កាំភ្លើងដឹកនាំដោយក្រុមហាម៉ាស ព្រមទាំងបានចាប់មនុស្ស ២៥៣ នាក់ជាចំណាប់ខ្មាំងផងដែរ។

យ៉ាងណាមិញ ចំណាប់ខ្មាំងមួយចំនួនខាងលើនេះត្រូវបានដោះលែង ប៉ុន្តែអ៊ីស្រាអែលនិយាយថា នៅមានចំណា់ខ្មាំង ១៣៤ នាក់ទៀត នៅមិនទាន់បានដោះលែងនៅឡើយ។

យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ២៨.៤៧៣ នាក់ត្រូវបានសម្លាប់ និងជាង ៦៨.៨០០០6 នាក់បានរងរបួសនៅក្នុងតំបន់ Gaza ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម