ព័ត៌មានអន្ដរជាតិ
កិច្ចចរចាបទឈប់បាញ់ កើតឡើងម្ដងទៀត ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល នៅក្រុង Rafah
ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបនិយាយថា ការចរចាសម្រាប់បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាបានចាប់ផ្តើមឡើងវិញ នៅទីក្រុងគែរ រដ្ឋធានីប្រទេសអេហ្ស៊ីប បើទោះជាភាគី អ៊ីស្រាអែល បានបដិសេធមិនចរចាបទឈប់បាញ់ កាលពីសប្ដាហ៍មុនយ៉ាងណាក៏ដោយ ។

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី១៣ ខែកុម្ភៈ នេះបានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក អ៊ីស្រាអែល អេហ្ស៊ីប និងកាតា បានជួបប្រជុំគ្នា ខណៈដែលអ៊ីស្រាអែលប្រឈមមុខនឹងសម្ពាធអន្តរជាតិយ៉ាងខ្លាំង ដើម្បីបញ្ឈប់ការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើទីក្រុង Rafah ភាគខាងត្បូងតំបន់ Gaza។
ការពិភាក្សានៅទីក្រុងគែរ បាន និងកំពុងបន្ត បើទោះបីជាអ៊ីស្រាអែលធ្លាប់បដិសេធ លក្ខខណ្ឌរបស់ក្រុមហាម៉ាសក៏ដោយ។
ជាមួយគ្នានេះ លោកប្រធានាធិបតីអ៊ីស្រាអែល Benjamin Netanyahu ក៏បានបញ្ជូនប្រធានស៊ើបការណ៍សម្ងាត់របស់លោក គឺលោក David Barnea ទៅកាន់កិច្ចពិភាក្សាដើម្បីព្យាយាមធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀតនៅក្នុងកិច្ចចរចានេះ។
ប្រភពបានឱ្យដឹងទៀតថា នឹងមានក្របខ័ណ្ឌសម្រាប់បទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស់ បណ្តោះអាសន្ន ក៏ដូចជាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនផងដែរ។
សូមបញ្ជាក់ថា ភាគីជួយជ្រោមជ្រែង នៅក្នុងកិច្ចចរចាស្វែងរកបទឈប់បាញ់លើកនេះ មានដូចជា ប្រទេសកាតា អេហ្ស៊ីប ព្រមទាំងមានការគាំទ្រពីសហរដ្ឋអាមេរិក ទៀតផង ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ