Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីប្រទេសជាសមាជិកណាតូ

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន TASS កាលពីថ្ងៃអង្គារទី១៣ខែកុម្ភៈ, អាជ្ញាធររុស្ស៊ី បានចាប់ផ្តើមសំណុំរឿងឧក្រិដ្ឋកម្ម ដោយចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas និងរដ្ឋលេខាធិការលោក Taimar Peterkop ជុំវិញតួនាទីរបស់អ្នកទាំងពីរ ក្នុងការវាយកម្ទេចស្តូបអនុស្សាវរីយ៍សង្គ្រាមលោកលើកទី២។

នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas (រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Kallas បានប្រកាសក្នុងឆ្នាំ២០២២ថា រដ្ឋាភិបាលអេស្តូនី បានសម្រេចចិត្តដកនិមិត្តសញ្ញាសូវៀតទាំងអស់ចេញពីទីសាធារណៈ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វិមានសូវៀតរាប់រយ ដែលនៅសេសសល់ក្នុងប្រទេសអេស្តូនី បានដាស់អារម្មណ៍ឲ្យនឹកឃើញដល់របួសជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងបរិបទនៃសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ដូច្នេះហើយស្តូបទាំងនោះត្រូវតែដកចេញ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សមាជិកអង្គការណាតូគឺប្រទេសអេស្តូនី ក៏ដូចជាអ្នកជិតខាងឡាតវីនិងលីទុយអានី កាន់តែយល់ឃើញថា វិមានសង្រ្គាមសម័យសូវៀត គឺជានិមិត្តសញ្ញានៃអាណានិគម ជាពិសេសរឿងរ៉ាវកាន់តែក្តៅរោល ចាប់តាំងពីរុស្ស៊ីបើកការវាយលុកអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២។

 អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ Azer News)

ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចោទប្រកាន់រដ្ឋាភិបាលអេស្តូនី ថាកំពុងធ្វើសង្គ្រាមជាមួយប្រវត្តិសាស្ត្ររួម។ លោកនិយាយ​ថា​ “​ការ​កម្ទេច​វិមានទាំងនេះ ​គឺបង្ហាញពីកំហឹង ហើយ​មិន​ធ្វើ​ឲ្យ​ប្រទេស​ណាល្អប្រសើរទេ ​រួម​ទាំង​អេស្តូនី​ផងដែរ”។

ក្រោមការដឹកនាំរបស់លោកស្រី Kallas, ប្រទេសអេស្តូនី ត្រូវបានគេមើលឃើញកាន់តែច្បាស់ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្របំផុតរបស់អ៊ុយក្រែន ដោយកាលពីខែមុនបានសន្យាផ្តល់ជំនួយក្នុងទំហំទឹកប្រាក់១.៣ពាន់លានដុល្លារដល់ទីក្រុងកៀវ រហូតដល់ឆ្នាំ២០២៧។

(រូបថត៖ Shutterstock)

ក្នុងខែមករាដដែលនោះ អេស្តូនី រួមជាមួយឡាតវីនិងលីទុយអានី បានបង្ហាញផែនការរួម បង្កើតខែលការពារនៅតាមព្រំដែនរៀងៗខ្លួនជាមួយរុស្ស៊ីនិងបេឡារុស ហើយជាផ្នែកមួយក្នុងសំណើនោះ រដ្ឋាភិបាលទីក្រុង Tallinn នឹងសាងសង់លេនដ្ឋានចំនួន៦០០កន្លែងទៀតផង។

សូមបញ្ជាក់ អេស្តូនី ឡាតវីនិងលីទុយអានី គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពរុស្ស៊ីពេញមួយសតវត្សរ៍ទី១៩ ប៉ុន្តែបានប្រកាសឯករាជ្យបន្ទាប់ពីបដិវត្តឆ្នាំ១៩១៧។ សហភាពសូវៀត បានត្រួតត្រារដ្ឋទាំងបី ដោយមានជំនួយពីក្រុមកុម្មុយនិស្តក្នុងស្រុក បន្ទាប់ពីការផ្ទុះសង្គ្រាមលោកលើកទីពីរ ប៉ុន្តែមិនយូរប៉ុន្មាន ទឹកដីទាំងនោះត្រូវបាន ណាស៊ីអាល្លឺម៉ង់ ដណ្តើមកាន់កាប់វិញ។

យ៉ាងណា ក្រោយកងកម្លាំងសូវៀតរំដោះបានអេស្តូនី ឡាតវី និងលីទុយអានី, អតីតសាធារណរដ្ឋទាំង៣នេះ បានក្លាយជាផ្នែកមួយនៃសហភាពសូវៀតរហូតដល់ឆ្នាំ១៩៩១៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើសមាជិកណាតូណាខ្លះ មិនបំពេញតាមគោលដៅចំណាយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម