Connect with us

ព័ត៌មានអន្ដរជាតិ

មួយថ្ងៃ ប្រជាជនវៀតណាម ចាយប្រាក់ជិត ៤លានដុល្លារ ​កុម្ម៉ុង់​ម្ហូប​តាមអនឡាញ 

បានផុស

នៅ

ប្រជាជនវៀតណាម បានចំណាយលុយ​កុម្ម៉ុង់ទិញ​ម្ហូប​តាមអនឡាញអស់ ៣៥ទ្រី​លាន​ដុង (១.៤ ពាន់​លាន​ដុល្លារ) កាល​ពី​ឆ្នាំ​មុនឬស្មើនឹង ៣.៨លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដែលនេះបង្ហាញពីការកើន​ឡើង៣០%​ បើធៀប​នឹង​ឆ្នាំ២០២២។

(រូបថត៖ Hai Linh)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមហ៊ុនស្រាវជ្រាវ Momentum Works មានមូលដ្ឋាននៅប្រទេសសិង្ហបុរី, ការចំណាយរបស់ប្រជាជនវៀតណាមកុម្ម៉ុង់ទិញ​ម្ហូបតាម app ដូចជា​ Grab និង Shopee Food គឺខ្ពស់ជាងគេបំផុត បើធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។

Grab និង Shopee Food បានគ្រប់គ្រងទីផ្សារក្នុងប្រទេសវៀតណាម ដោយអ្នកកុម្ម៉ង់តាម Grab មាន៤៧% និង Shopee Food មាន៤៥% ចំណែកក្រុមហ៊ុនផ្សេងទៀតដូចជា BaeMin មាន៨% ប៉ុន្តែក្រុមហ៊ុននេះ ឈប់ដំណើរការនៅក្នុងប្រទេសវៀតណាមទៅហើយ នៅចុងឆ្នាំ២០២៣។

(រូបថត៖ VN Express)

ក្នុងឆ្នាំ២០២៣ មានការកុម្ម៉ង់តាមអនឡាញកើនឡើង ព្រោះភោជនីយដ្ឋានចិនបានពង្រីកសាខាក្នុងអត្រាគួរឲ្យកត់សម្គាល់ ហើយភាគច្រើនបានជ្រើសរើសតំបន់អាស៊ីអាគ្នេយ៍ជាទិសដៅគោលរបស់ពួកគេ។

ជាក់ស្តែង ភោជនីយដ្ឋាន Mixue បានជ្រើសយកប្រទេសវៀតណាម ដើម្បីបើកហាងនៅបរទេសលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១៨ ហើយបច្ចុប្បន្ន យីហោចិនមួយនេះ មានហាងជិត ៤០០០នៅក្នុងតំបន់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មកដឹង ចំនួនគោលដៅទេសចរណ៍ប្រទេសជាប់ភូមិផងរបងជាមួយ កម្ពុជា ទាំងបីក្នុងឆ្នាំ ២០២៤ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម