ព័ត៌មានអន្ដរជាតិ
អាមេរិក និងរុស្ស៊ីអាចកាត់បន្ថយឃ្លាំងអាវុធយុទ្ធសាស្ត្រត្រឹមមួយភាគបី ក្នុងកិច្ចព្រមព្រៀងនាពេលអនាគត
លោក Howard Stoffer អតីតមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអតីតនាយកប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិបានប្រាប់ Sputnik ថា សហរដ្ឋអាមេរិក និងរុស្ស៊ីអាចកាត់បន្ថយឃ្លាំងអាវុធយុទ្ធសាស្ត្រររបស់ខ្លួនត្រឹមមួយភាគបី និងកំណត់អាវុធល្បឿនលឿនជាងសម្លេងរបស់ពួកគេជាផ្នែកមួយនៃកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធនាពេលអនាគត ។
នៅថ្ងៃទី ៣ ខែកុម្ភៈ សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីបានបន្តលើសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ (START) រយៈពេល ៥ ឆ្នាំដែលបានកំណត់ប្រទេសនីមួយៗឲ្យមានមីស៊ីល ៧០០ គ្រាប់ ក្បាលគ្រាប់ ១,៥៥០ គ្រាប់ និងជើងទម្របាញ់មីស៊ីល ៨០០ ។ វាជាកិច្ចព្រមព្រៀងចុងក្រោយដែលកំណត់អាវុធនុយក្លេអ៊ែររបស់អាមេរិក និងរុស្ស៊ី ។

លោក Stoffer ដែលបច្ចុប្បន្នជាសាស្រ្តាចារ្យរងនៃសាកលវិទ្យាល័យ New Haven បាននិយាយថា “ខ្ញុំគិតថា ការចរចានាពេលអនាគតនឹងព្យាយាមកាត់បន្ថយការកំណត់ទាំងនោះ ។ ខ្ញុំគិតថាវាអាចទៅរួចក្នុងការបន្តព្យាយាមរកវិធីដើម្បីធ្វើឲ្យកាន់តែទូលំទូលាយជាងនេះនាពេលអនាគតដើម្បីកាត់បន្ថយឃ្លាំងអាវុធត្រឹមមួយភាគបី ។ ភាគីទាំងពីរបាននិយាយក្រៅផ្លូវការអំពីបញ្ហានោះ” ។
លោក Stoffer បាននិយាយថា អាវុធល្បឿនលឿនជាងសម្លេងដែលកាត់បន្ថយពេលវេលា និងបង្កើតអស្ថិរភាពកាន់តែច្រើនគួរតែត្រូវបានដាក់បញ្ចូលក្នុងសន្ធិសញ្ញាថ្មីណាមួយ ។ ទោះយ៉ាងណាលោកបានព្រមានថា បច្ចុប្បន្នគ្មានមធ្យោបាយណាដើម្បីបញ្ជាក់ទីតាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះទេ ។

លោកបន្តថា បញ្ហាមួយទៀតដែលទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោននឹងត្រូវដោះស្រាយគឺសន្ធិសញ្ញាមីស៊ីលប្រឆាំងមីស៊ីលផ្លោង (ABMs) ដែលកំពុងកើតឡើង ។
បញ្ហាមួយទៀតលោក Stoffer បានបន្ថែមថា អាមេរិកកំពុងដាក់ពង្រាយមីស៊ីលប្រឆាំងមីស៊ីលរយៈចម្ងាយឆ្ងាយនៅផ្នែកខ្លះនៃអឺរ៉ុបដើម្បីប្រឆាំងអ៊ីរ៉ង់ ។ លោកបានពន្យល់ថា វាប្រហែលជាមិនចាំបាច់ទេប្រសិនបើសហរដ្ឋអាមេរិកវិលត្រឡប់ទៅរកផែនការសកម្មភាពរួមដែលនឹងកំណត់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

លោក Stoffer បាននិយាយថា លោកសង្ឃឹមថាចំនួនក្បាលគ្រាប់ត្រូវបានកាត់បន្ថយរៀងរាល់ ៥ ឆ្នាំម្តង ដូច្នេះនៅឆ្នាំ ២០៥០ ឬ ២០៦០ អាវុធនុយក្លេអ៊ែរលែងជាការគំរាមកំហែងដែលអាចកើតមានទៀតហើយ ។
លោកបានគូសបញ្ជាក់ថា “សម្រាប់រឿងទាំងអស់នេះកើតឡើងគឺយើងចាំបាច់ត្រូវមានទំនាក់ទំនងល្អប្រសើររវាងសហព័ន្ធរុស្ស៊ី និងសហរដ្ឋអាមេរិក” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ីនឹងបាញ់បង្ហោះគ្រាប់រ៉ុកកែតច្រើនជាង ១០ គ្រឿងទៅគន្លងតារាវិថី នៅឆ្នាំនេះ
ចុចអាន ៖ រ៉ុកកែតវាយប្រហារមូលដ្ឋានយោធាកាន់កាប់ដោយអាមេរិកនៅ អ៊ីរ៉ាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ