ព័ត៌មានអន្ដរជាតិ
ទិវានៃក្តីស្រឡាញ់ អ៊ុយក្រែន បាញ់កម្ទេចនាវាចម្បាំងរុស្ស៊ី ក្នុងសមុទ្រក្រហម
នៅថ្ងៃពុធទី១៤ខែកុម្ភៈចំទិវានៃក្តីស្រឡាញ់ អ៊ុយក្រែនអះអាងថា ខ្លួនបានបាញ់កម្ទេចនាវាចម្បាំងរុស្ស៊ីមួយគ្រឿងទៀតក្នុងសមុទ្រខ្មៅ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

តាមការបញ្ជាក់ សកម្មភាពនេះគឺជាផ្នែកនៃប្រតិបត្តិការរួមរបស់ភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន (GUR) ដោយប្រើយានគ្មានមនុស្សបើក MAGURA វាយប្រហារទៅលើនាវា Caesar Kunikov។
ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះ មិនទាន់មានការអះអាងពីភាគីរុស្ស៊ីទេ។
សេចក្តីប្រកាសរបស់អ៊ុយក្រែន អំពីការបំផ្លាញនាវាចម្បាំងរុស្ស៊ី គឺកើតឡើងបន្ទាប់ពីទីក្រុងមូស្គូកាលពីចុងខែធ្នូឆ្នាំមុន បានទទួលស្គាល់ថា នាវាចម្បាំងរបស់ខ្លួនមួយគ្រឿង ត្រូវរងខូចខាត អំឡុងការវាយប្រហារតាមអាកាសដោយទីក្រុងកៀវ នៅកំពង់ផែសមុទ្រខ្មៅ។

ការវាយប្រហារនោះកើតឡើងនៅទីក្រុង Feodosiya ក្នុងឧបទ្វីបគ្រីមៀ នាព្រឹកព្រលឹមថ្ងៃទី២៦ខែធ្នូ ហើយក្រសួងការពារជាតិរុស្ស៊ីក៏បញ្ជាក់ដែរថា យន្តហោះអ៊ុយក្រែនបំពាក់ដោយមីស៊ីល បានតម្រង់គោលដៅលើនាវាចម្បាំង Novocherkassk។ តាមព័ត៌មានពេលនោះ មនុស្សម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ផ្សេងទៀតរងរបួស។
សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។
មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍