Connect with us

ព័ត៌មានអន្ដរជាតិ

កសិករ​ ឥណ្ឌា បន្ត​ដើរ​ក្បួនតវ៉ា​ទៅទី​ក្រុង​ដេលី ទាមទារឲ្យដំឡើងថ្លៃដំណាំ​

បានផុស

នៅ

កសិករ​ឥណ្ឌា​គ្រោង​នឹង​បន្ត​ការ​ហែ​ក្បួន​ទៅ​ក្រុង​ដេលីបន្ថែមទៀត បើទោះបីជាមានការបង្ក្រាបក្នុងការ​តវ៉ា​ដើម្បីដំឡើងតម្លៃដំំណាំរបស់ពូកគេក៏ដោយ ។​ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី១៣​ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករ​មាន​បំណងហែក្បួន​ទៅ​ដល់រដ្ឋធានីឥណ្ឌា​ បន្ទាប់​ពី​ឆ្លង​កាត់​រដ្ឋ Haryana តាមតំបន់ព្រំដែន Shambhu ដែលមានចម្ងាយជាង ២០០ គីឡូម៉ែត្រពីរដ្ឋធានី ខណៈនៅឯព្រំដែនមួយនេះ ក៏ការផ្ទុះការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមបាតុករផងដែរ នៅពេលដែលពួកគេព្យាយាមបុកទម្លុះរបាំង ។

ស្របពេលជាមួយគ្នានេះ ប៉ូលិក៏បានប្រើយន្តហោះគ្មានមនុស្សបើកបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្សផងដែរ ដែលបណ្ដាលឲ្យទាំងបាតុករ ​​និង​ប៉ូលិស​ជា​ច្រើន​នាក់​បាន​រង​របួសនៅ​ក្នុងការតវ៉ានោះ ។ បច្ចុប្បន្នទីក្រុងដេលី​ត្រូវ​បានដាក់របាំងខ្សែ​លួស របាំង​ស៊ីម៉ងត៍ ដើម្បី​បិទ​ច្រក​ចូល​របស់​កសិករ ខណៈការកកស្ទះចរាចរណ៍ និងការរំខាននានាក៏ត្រូវបានរាយការណ៍នៅទូទាំងទីក្រុងផងដែរ ។

កសិករធ្វើបែបនេះដើម្បីស្នើសុំតម្លៃបន្ថែមដើម្បីអនុញ្ញាតឲ្យពួកគេលក់ផលិតផលបានថ្លៃនៅក្នុងទីផ្សារលក់ដុំដែលគ្រប់គ្រងដោយរដ្ឋាភិបាល ស្របពេលដែលពួក​គេ​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បំពេញ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល​ដល់កសិករ​ផងដែរ ។

គួរបញ្ជាក់ថា ការហែក្បួនតវ៉ាបានចាប់ផ្តើមកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចាជុំទី ២ រវាងមេដឹកនាំសហជីពកសិករ និងរដ្ឋមន្ត្រីសហព័ន្ធហាក់មិនមានដំដោះស្រាយនឹងភាពជាប់គាំង ខណៈមេដឹកនាំបក្សប្រឆាំងឥណ្ឌាក៏បានពង្រីកការគាំទ្រដល់ក្រុមបាតុករ និងថ្កោលទោសការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការបញ្ឈប់បាតុករពីការទៅដល់ក្រុងដេលី ហើយថែមទាំងបាននិយាយថា ពួកគេនឹងបង្កើតច្បាប់មួយដើម្បីធានាតម្លៃអប្បបរមាសម្រាប់កសិករ ប្រសិនបើគណបក្សនេះជាប់ឆ្នោតឡើងកាន់អំណាច ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម