Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពមីយ៉ាន់ម៉ានឹងចាប់ផ្តើមកេណ្ឌយុវជនឱ្យចូល​បម្រើ​កងទ័ព​នៅ​ខែ​មេសា

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា កងទ័ពមីយ៉ាន់ម៉ាគ្រោង​នឹងចាប់ផ្តើមកេណ្ឌ​យុវជនឱ្យចូល​បម្រើកងទ័ពចាប់​ពី​ខែ​មេសាតទៅ ហើយក៏នៅបាន​តម្រូវ​ឱ្យមន្ត្រី​សន្តិសុខដែល​ចូល​និវត្តន៍ទៅហើយឱ្យ​ត្រឡប់​មក​បម្រើ​រាជការវិញផង​ដែរ។ នេះបើយោងតាមប្រភពដែលដកស្រង់សម្តីរបស់អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ខណៈដែល​កងទ័ពកំពុង​ព្យាយាម​បង្ក្រាបការបង្កអសន្តិសុខប្រឆាំង​របបសឹក​យោធា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបន្តថា កាលពីថ្ងៃសៅរ៍​មុន រដ្ឋាភិបាលរបបសឹកយោធាបានប្រកាសច្បាប់ស្តីពីការបំពេញកាតព្វកិច្ចចូលបម្រើកងទ័ពដែលនឹងអនុវត្តចំពោះយុវជន ពោលគឺបុរសដែលមានអាយុពី ១៨-៣៥ ឆ្នាំ និងស្ត្រីដែលមានអាយុពី ១៨-២៧ ឆ្នាំត្រូវចូលបម្រើកងទ័ពយ៉ាងហោចណាស់២ឆ្នាំ។ កាលពីថ្ងៃអង្គារ រដ្ឋាភិបាល​យោធា​បាន​និយាយ​ថា ខ្លួន​នឹង​ចាប់​ផ្តើមកេណ្ឌកងទ័ព​ក្នុង​ខែ​មេសាខាងមុខនេះតទៅ។

អ្នក​នាំពាក្យរដ្ឋាភិបាលរបបសឹកយោធា លោក Zaw Min Tun បាននិយាយថា៖ “យើង​កំពុងតែ​ធ្វើ​ការ​ដើម្បី​អនុវត្តការកេណ្ឌកងទ័ព​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក​ចូលឆ្នាំ​ថ្មី​ក្នុង​ខែ​មេសា ព្រមទាំងនឹងមានការត្រួតពិនិត្យសុខភាព ដែលចូលត្រួតពិនិត្យក្នុងមួយលើកប្រមាណ ៥០០០នាក់”។

រដ្ឋាភិបាលរបបសឹកយោធា​មិន​បានបង្ហាញ​លម្អិតពាក់ព័ន្ធនឹងភាពរឹងមាំរបស់កងទ័ពនោះ​ទេ។ ប៉ុន្តែ​អ្នក​វិភាគ និង​អ្នក​ការទូត​នៅ​អាស៊ីអាគ្នេយ៍​បាននិយាយ​ថា កងទ័ពមីយ៉ាន់ម៉ា​ប្រឈម​នឹង​បញ្ហាកេណ្ឌកងកំលាំង និងប្រើប្រាស់អ្នកដែលមិនធ្លាប់ប្រយុទ្ធឱ្យឡើងទៅកាន់មរភូមិមុខ ។

សូមជម្រាបផងដែរថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបិទបញ្ចប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្នុងរយៈពេល ១០ ឆ្នាំ ដោយបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយយោធាក៏បានបើកការបង្ក្រាបលើក្រុមអ្នកប្រឆាំងផងដែរ ។

ទន្ទឹមនោះ រយៈពេល ៣ ឆ្នាំមកនេះ រដ្ឋាភិបាលយោធាក៏កំពុងខ្នះខ្នែងដើម្បីកម្ទេចសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើង និងភាគខាងត្បូង ប៉ុន្តែហាក់ដូចជាមិនគាប់ដូចបំណងឡើយ ស្របពេលដែលថ្មីៗនេះតំបន់ភាគច្រើនរបស់ប្រទេសក៏ធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមឧទ្ទាមទ័ពព្រៃទៅទៀត ៕

អត្ថបទដោយ៖ គង់ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម