Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពថ្មី អ៊ុយក្រែន សារភាពត្រង់ៗថា ស្ថានភាពច្បាំងនៅសមរភូមិជួរមុខ​ជាមួយ រុស្ស៊ី ពិតជាត្រដាបត្រដួស

បានផុស

នៅ

ស្ថានភាពច្បាំងនៅសមរភូមិជួរមុខជាមួយនឹងកងកម្លាំងរុស្ស៊ីគឺ “ពិតជាត្រដាបត្រដួសណាស់” ស្របពេលដែលជំនួយយោធាពីសំណាក់សហរដ្ឋអាមេរិកផ្ដល់មកឲ្យអ៊ុយក្រែនក៏នៅនឹងថ្កល់ទៀត ។ នេះជាការលើកឡើងរបស់មេទ័ពថ្មីអ៊ុយក្រែន និងចុះផ្សាយដោយសារព័ត៌មានបារាំង Le Monde កាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ។

លោក Oleksandr Syrsky

សមរភូមិជួរមុខនៅតំបន់ Avdiivka និង Kupiansk ដែលមានចម្ងាយ ១,០០០ គីឡូម៉ែត្រភាគខាងកើតអ៊ុយក្រែន បានផ្លាស់ប្ដូរស្ទើរតែទាំងស្រុងក្នុងរយៈពេលជាង ១ ឆ្នាំមកនេះ ពោលកងកម្លាំងរបស់រដ្ឋាភិបាលទីក្រុងកៀវប្រែពីការវាយលុកមកការពារទឹកដីវិញ ក្រោយបាក់ស្បាតក្នុងប្រតិបត្តិការវាយបកកាលពីឆ្នាំមុន ស្របពេលដែលមេយោធាក៏ទទួលស្គាល់ដែរថា អ្នកចម្បាំងរុស្ស៊ីពិតជាខ្លាំងក្លា ។

លោក Oleksandr Syrsky អគ្គមេបញ្ជាការយោធាថ្មីរបស់អ៊ុយក្រែនបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ថា “ទាហានរបស់គាត់កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកក្នុងសមរភូមិប្រយុទ្ធជាមួយនឹងកងកម្លាំងរុស្ស៊ី ​ព្រោះទ័ព​រុស្ស៊ី​កំពុង​ប្រើ​ទាហានអ៊ុយក្រែន​ជា​ចំណី​កាណុង ដូច្នេះយើងមានតែពង្រឹងដែនសមត្ថភាពការពារជាតិមាតុភូមិរបស់យើង” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក Syrsky កើតមានឡើងមិនដល់មួយសប្ដាហ៍ផង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky បានបង់ចិត្តបង់កាយ ក៏ដូចជាផ្ញើព្រេងវាសនាប្រទេសជាតិ និងផ្ដល់សេចក្ដីទុកចិត្តទាំងស្រុងលើមេទ័ពថ្មីរូបនេះថានឹងអាចជួយស្ដារមុខមាត់ស្ថានភាពសមរភូមិជួរមុខរបស់អ៊ុយក្រែនវិញបាន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀr ពូទីន ធ្លាប់បានបញ្ជូនសញ្ញាពីការពិចារណាបទឈប់បាញ់នៅអ៊ុយក្រែនទៅកាន់អាមេរិកតាំងតែពីឆ្នាំមុនមកម្ល៉េះ តាមរយៈអន្តរការី រួមទាំងបណ្តាប្រទេសអារ៉ាប់ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានទាត់ចោលកិច្ចចរចាសន្តិភាពមួយនេះ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជិត ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Zelensky ផ្ញើព្រេងវាសនាប្រទេសជាតិលើមេទ័ពកំពូលថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម