Connect with us

ព័ត៌មានអន្ដរជាតិ

យោធា មីយ៉ាន់ម៉ា លេងធម៌ក្ដៅវិញ បំផ្ទុះផ្ដាច់ស្ពានសំខាន់ៗរបស់ក្រុមទ័ពព្រៃ

បានផុស

នៅ

កងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបំផ្ទុះផ្ដាច់ស្ពានសំខាន់ៗចំនួន ២ ដែលជាផ្លូវនាំទៅដល់ទីក្រុង Sittwe របស់រដ្ឋរ៉ាក់ឃីន ជាទីដែលកងទ័ពអារ៉ាកាន់ (AA) កំពុងបង្កើនការបាញ់បោះដើម្បីដណ្ដើមយកទីក្រុងជាច្រើនផ្សេងទៀតនៅក្នុងរដ្ឋភាគខាងលិចមួយនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីដើមសប្ដាហ៍កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីអ្នករស់​នៅ​ក្រុង Sittwe បាន​បញ្ជាក់ឲ្យដឹង​ថា យោធា​បាន​ប្រើ​គ្រាប់​បែកកម្ទេច​ស្ពាន Kisapanadi លើទន្លេ Kaladan ក្នុង​សង្កាត់ Kyauktaw និងស្ពាន Min Chaung នៅច្រកចូលទីក្រុង Sittwe កាលពីវេលា​ម៉ោង​ប្រហែល ៨ យប់ថ្ងៃចន្ទ ខណៈស្ពានទាំងនេះ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់របស់កងទ័ពអារ៉ាកាន់ក្នុងការចេញចូលទៅកាន់រដ្ឋរ៉ាក់ឃីន ។

ទោះយ៉ាងណា ក៏មានកម្លាំងទ័ពរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាយ៉ាងហោចណាស់ ៧ នាក់ត្រូវបានសម្លាប់ផងដែរនៅក្នុងការបាញ់បោះដាក់គ្នានៅជិតភូមិ Aung Thabyay ក្នុងទីក្រុង Maungdaw ជាប់ព្រំដែនជាមួយប្រទេសបង់ក្លាដែស ខណៈជាបន្តបន្ទាប់យោធាក៏បើកការវាយប្រហារតាមផ្លូវអាកាស ផ្លូវទឹក និងការបាញ់កាំភ្លើងធំទៅកាន់កងទ័ពអារ៉ាកាន់ដូចគ្នា ។

ជាក់ស្ដែង កប៉ាល់កងទ័ពជើងទឹករបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលចូលចតនៅទន្លេ Ka Lain Taung បានបាញ់កាំភ្លើងធំចំនួន ៧ គ្រាប់ចូលទៅក្នុងទីប្រជុំជន Ramree និងភូមិជុំវិញនោះ ហើយយោធាក៏បានដាក់ពង្រាយកម្លាំងទ័ពជើងទឹកនៅតាមដងទន្លេ Minbya ផងដែរ ក្រោយពេលដែលកងទ័ពអារ៉ាកាន់វាយដណ្តើមកាន់កាប់ទីប្រជុំជនដែលស្ថិតនៅភាគខាងលិចនៃទីក្រុង Sittwe ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបិទបញ្ចប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្នុងរយៈពេល ១០ ឆ្នាំ ដោយបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយយោធាក៏បានបើកការបង្ក្រាបលើក្រុមអ្នកប្រឆាំងផងដែរ ។

ទន្ទឹមនោះ រយៈពេល ៣ ឆ្នាំមកនេះ រដ្ឋាភិបាលយោធាក៏កំពុងខ្នះខ្នែងដើម្បីកម្ទេចសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើង និងភាគខាងត្បូង ប៉ុន្តែហាក់ដូចជាមិនគាប់ដូចបំណងឡើយ ស្របពេលដែលថ្មីៗនេះតំបន់ភាគច្រើនរបស់ប្រទេសក៏ធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមឧទ្ទាមទ័ពព្រៃទៅទៀត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិច មីយ៉ាន់ម៉ា បង្ហាញមហិច្ឆតាកម្ចាត់​កម្លាំងរដ្ឋាភិបាលយោធាត្រឹមឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ម៉ិកស៊ិក ដាក់ពង្រាយ​ទ័ព ១ម៉ឺន​នាក់នៅព្រំដែន ក្រោយ​ការ​គំរាម​ដាក់​ពន្ធ​របស់ ត្រាំ

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៩ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១៤ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម