ព័ត៌មានអន្ដរជាតិ
លោកយាយ ម៉ាឡេស៊ី វ័យ ១១២ ឆ្នាំនៅតែចង់បានដៃគូថ្មី ទោះរៀបការ ៧ ដង និងមានចៅពេញផ្ទះ
លោកយាយអាយុ១១២ឆ្នាំ ចង់ក្លាយជាកូនក្រមុំសារជាថ្មីម្ដងទៀត ប្រសិនបើមានបុរសវ័យក្មេងរូបណាក៏ដោយ យល់ព្រមស័គ្រ្មចិត្តសុំគាត់រៀបការ បើទោះបីជាលោកយាយមានចៅ-ចៅទួតពេញផ្ទះក៏ពិតមែន ប៉ុន្តែប៉ុន្តែសុខភាពរបស់គាត់នៅតែរឹងមាំនិងល្អឥតខ្ចោះ។
យោងតាម Thaiger បញ្ចាក់ថា លោកយាយមានឈ្មោះថា Siti Hawa Hussin មានអាយុ ១១២ ឆ្នាំ ជាជនជាតិម៉ាឡេស៊ី គាត់មានប្តីចំនួន ៧ នាក់ កូន ៤ នាក់ ចៅ ១៩ នាក់ និងចៅទួតចំនួន ៣០ នាក់ បើមើលទៅតាមទស្សនៈជាទូទៅជាមួយនឹងគ្រួសារធំបែបនេះ គ្រប់គ្នាគិតថា លោកយាយនឹងពេញចិត្តនឹងជីវិតរបស់គាត់ខ្លាំងណាស់។ ប៉ុន្តែតាមការសម្ភាសន៍កាលពីពេលថ្មីៗនេះ លោកយាយបើកចិត្តទម្លាយពីអារម្មណ៍ពិតថា “ប្រសិនបើបុរសណាម្នាក់ពិតជាចង់រៀបការជាមួយខ្ញុំ ខ្ញុំនឹងត្រៀមខ្លួនរៀបការម្តងទៀត”។

ដោយឡែក យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ី លោកយាយ Siti Hawa Hussin រស់នៅក្នុងតំបន់ភាគពាយ័ព្យនៃរដ្ឋ Kelantan ម៉ាឡេស៊ី គាត់មានប្តី៧នាក់ និងកូន៤នាក់ ហើយកូនរបស់នាងឥឡូវមានអាយុចន្លោះពី៥៨ទៅ៦៥ឆ្នាំ ។ សព្វថ្ងៃនេះ គាត់រស់នៅជាមួយកូនប្រុសពៅឈ្មោះ Alismi អាយុ៥៨ឆ្នាំ និងកូនប្រសាឈ្មោះ Sainura អាយុ៤៧ឆ្នាំក្នុងបន្ទុកជាមួយគ្នា។
ទោះយ៉ាងណាក៏ដោយ នៅពេលសួរពីមូលហេតុដែលគាត់បានរៀបការដល់ទៅ៧ដង លោកយាយប្រាប់ថា មានប្តីខ្លះបានស្លាប់ទៅហើយ ។ មនុស្សមួយចំនួនជ្រើសរើសការលែងលះ ដោយសារតែអាកប្បកិរិយា និងរបៀបរស់នៅរបស់ពួកគេមិនត្រូវគ្នា។ ប៉ុន្តែលើកនេះលោកយាយញញឹមដោយទឹកមុខរីករាយ ហើយនិយាយច្បាស់ៗថា ប្រសិនបើគ្មាននរណាម្នាក់រិះគន់ ឬស្ទាក់ស្ទើរ គាត់នៅតែចង់រៀបការម្តងទៀត។ សុខភាពគាត់ក៏ល្អប្រសើ លើកលែងតែការមើលឃើញនិងការស្តាប់ វាអាចមានឧបសគ្គមួយចំនួនតូចប៉ុណ្ណោះ។។
លើសពីនេះទៀតដែរ កូនប្រុសពៅឈ្មោះ Alismi បាននិយាយថា ទោះបីជាម្តាយរបស់គាត់មានអាយុ ១១២ ឆ្នាំក៏ដោយ ប៉ុន្តែសុខភាពរបស់គាត់គឺល្អឥតខ្ចោះ ហើយគាត់គ្រាន់តែត្រូវការលេបថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាមរបស់គាត់តែប៉ុណ្ណោះ។ នេះធ្វើឲ្យការចងចាំរបស់គាត់កាន់តែយ៉ាប់បន្តិច ហើយពិបាកដើរ។ ប៉ុន្តែរាល់ថ្ងៃលោកយាយនៅតែអង្គុយបន់ស្រន់បាន ហើយគ្រប់គ្រងទាំងស្រុងលើរបបអាហារ និងអនាម័យផ្សេងៗ។
យ៉ាងណាមិញ នាពេលនោះគេមានឆ្លៀតសួរអំពីអាថ៌កំបាំងនៃអាយុវែង លោកយាយបាននិយាយថា គាត់មិនមានអាថ៌កំបាំងអ្វីនោះទេ។ គ្រាន់តែមានទម្លាប់ញ៉ាំបាយមិនបន្ថែមទឹកច្រលក់ ឬញ៉ាំស៊ុបជំនួសបាយ។ ក្នុងនោះអ្វីដែលកាន់តែភ្ញាក់ផ្អើលបំផុត បងប្អូនបង្កើត និងសាច់ញាតិរបស់លោកយាយសុទ្ធតែស្លាប់ទាំងអស់ហើយ រូបគាត់គឺជាមនុស្សតែម្នាក់គត់ដែលនៅរស់ជាមួយកូនៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសថៃវ័យ៦៩ឆ្នាំ រៀបការជាមួយប្រពន្ធទី១៤ ដោយសង្ឃឹមថា នឹងក្លាយជាស្នេហាចុងក្រោយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ