Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ​ប្តេជ្ញា​គោរព​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្វីលីពីនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចរចាដោយសន្តិវិធីជាមួយប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នានៅក្នុងសមុទ្រចិនខាងត្បូង ។ នេះ​បើយោងតាមការចេញផ្សាយរបស់សារពត៌មាន Reuters នៅថ្ងៃទី១៥​ ខែ​កុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេស លោក Enrique Manalo បាននិយាយថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូង មិនមែនសុទ្ធតែនិយាយអំពីការប្រជែងគ្នារវាងប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក និងចិននោះទេ ហើយហ្វីលីពីន និងប្រទេសដទៃទៀតក៏មានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដើម្បីគាំទ្រលើរឿងនេះផងដែរ ហើយលោកក៏បានសម្តែងក្ដីព្រួយបារម្ភអំពីភាពតានតឹងក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ និងបានជំរុញឲ្យភាគីទាំងអស់រក្សាទំនាក់ទំនងដោយផ្ទាល់ ។

គំនិតនៃការចរចារនេះ ត្រូវបានញាស់ជាងទសវត្សរ៍មុន ប៉ុន្តែភាគីសងខាងបានត្រឹមតែប្តេជ្ញាចិត្តប៉ុណ្ណោះ ហើយក៏មានការវិវឌ្ឍន៍តិចតួចផងដែរ ។ ទីក្រុងម៉ានីលបានចោទប្រកាន់ទីក្រុងប៉េកាំងថាបានប្រព្រឹត្តអំពើឈ្លានពានម្តងហើយម្តងទៀតនៅក្នុងដែនទឹកតំបន់សេដ្ឋកិច្ចរបស់ខ្លួន ខណៈចិនចោទហ្វីលីពីនពីបទរំលោភបំពានទឹកដីរបស់ខ្លួន ។

បញ្ហានេះមានភាពរសើបខ្លាំង ដោយប្រទេសជិតខាងរបស់ចិនចង់ផ្អែកលើក្រមច្បាប់អន្តរជាតិ ដែលទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតថា មិនយកចិត្តទុកដាក់ក្នុងការអះអាងការទាមទាររបស់ខ្លួនចំពោះអធិបតេយ្យភាពលើ ៩០ ភាគរយនៃសមុទ្រចិនខាងត្បូង បើទោះបីជាត្រូវបានច្រានចោលដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិក៏ដោយ ។

គួរបញ្ជាក់ថា ជម្លោះកាន់តែតានតឹងឡើង នៅពេលដែលហ្វីលីពីនបានបង្កើនការចូលរួមផ្នែកការពារជាតិជាមួយសហរដ្ឋអាមេរិក រួមទាំងការពង្រីកការចូលទៅកាន់មូលដ្ឋានរបស់ខ្លួន និងសមយុទ្ធយោធាជាបន្តបន្ទាប់ ក៏ដូចជាការល្បាតនៅសមុទ្រដែលធ្វើឲ្យទីក្រុងប៉េកាំងព្រួយបារម្ភ៕

អត្ថបទ ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម