ព័ត៌មានអន្ដរជាតិ
បំណុលជាតិ អាមេរិក កើនកប់ក្ដោងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៅ ១០ ឆ្នាំខាងមុខ
បំណុលជាតិរបស់សហរដ្ឋអាមេរិកនឹងអាចកើនឡើងបន្ថែមប្រមាណ ១៩ ពាន់ពាន់លានដុលា្លរអាមេរិកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយបើបូកសរុបនឹងបំណុលបច្ចុប្បន្នគឺស្មើខ្ទង់ប្រមាណ ៥៤ ពាន់ពាន់លានដុល្លារដែលជាចំនួនដ៏ច្រើនកប់ក្ដោងក្នុងប្រវត្តិសាស្រ្តអាមេរិក ។ នេះបើតាមរបាយការណ៍ពីការិយាល័យថវិកានៃសភាអាមេរិក និងចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ។
របាយការណ៍ពីសភាអាមេរិកដដែលបានឲ្យដឹងថា បំណុលបានកើនឡើងដល់ត្រឹម ៣៤ ពាន់ពាន់លានដុល្លារគិតត្រឹមខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ហើយនេះក៏ដោយសារតែថ្លៃចំណាយពាក់ព័ន្ធនឹងកំណើនប្រជាជនដែលមានអាយុច្រើន ក៏ដូចជាអត្រាចំណាយការប្រាក់ខ្ពស់ ។
កត្តាសំខាន់មួយទៀតដែលនាំឲ្យមានកំណើនបំណុលយ៉ាងឆាប់រហ័សនេះ ក៏ដោយសារឱនភាពទុនថិវកានៃសហរដ្ឋអាមេរិក ដែលនាំឲ្យមានកង្វះខាតថវិកា ២.៦ ពាន់ពាន់លាននៅត្រឹមឆ្នាំ ២០៣៤ ពោលកើនឡើងរហូតដល់ ១.៦ ពាន់ពាន់លាន ធៀបនឹងឆ្នាំ ២០២៤ នេះ ។
ប្រធានការិយាល័យថវិកាសភាអាមេរិក លោក Phillip Swagel បានឲ្យដឹងតាមរយៈសារព័ត៌មាន New York Times ថា សហរដ្ឋអាមេរិកនៅតែបន្តជាប់បំណុល ហើយត្រូវរកចំណូលបន្ថែមដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចរបស់ខ្លួនដល់ឆ្នាំ ២០៣៤ ។
ទន្ទឹមនឹងនេះ ការិយាល័យថវិកាក៏ដូចជាសភា ក៏ត្រូវប្រឈមនឹងការសម្រេចអនុម័តច្បាប់ថវិកាដល់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកទៅលើការចំណាយផងដែរ ដែលមកទល់ពេលនេះសមាជិកសភាក៏កំពុងស្ថិតក្នុងដំណាក់កាលជជែកវែកញែកយ៉ាងតឹងតែងទៅលើការផ្តល់ខ្ទង់ជំនួយផ្សេងៗ តួយ៉ាងទៅដល់ប្រទេសអ៊ីស្រាអែល និងអ៊ុយក្រែន ។
គួររំឭកដែរថា រយៈពេល ២០ ឆ្នាំចុងក្រោយនេះ អត្រាការប្រាក់នៅសហរដ្ឋអាមេរិកមានកំណើនខ្ពស់ជាងឆ្នាំមុនៗ ដែលធ្វើឲ្យតម្លៃកម្ចីរបស់ប្រជាពលរដ្ឋក្លាយជាការរួមចំណែកមួយទៅដល់បំណុលជាតិសហរដ្ឋអាមេរិក ។ តាមរយៈការិយាល័យថវិកាសភាអាមេរិកដដែល សហរដ្ឋអាមេរិកអាចនឹងចំណាយប្រមាណជាង ១២ ពាន់ពាន់លានដុល្លារ ត្រឹមតែមួយមុខប៉ុណ្ណោះទៅលើថ្លៃការប្រាក់សម្រាប់ឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៤ ៕
ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា