ព័ត៌មានអន្ដរជាតិ
បង្ហាញលក្ខខណ្ឌ ៨ ចំណុច ដែលលោក ថាក់ស៊ីន ត្រូវតែអនុវត្តឱ្យបានដាច់ខាត ក្នុងអំឡុងពេលរស់នៅក្រៅឃុំ
នៅថ្ងៃទី១៥ ខែកុម្ភៈ នេះ មានសារព័ត៌មានធំៗក្នុងស្រុកជាច្រើនបាចុះផ្សាយអំពីករណីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ នឹងមានសិទ្ធិទទួលការកាត់ទោសព្យួរពិសេស ព្រោះគាត់ត្រូវតាមលក្ខណៈវិនិច្ឆ័យជាអ្នកទោសអាយុច្រើន(លើសពី៧០ឆ្នាំ) និងមានជំងឺរ៉ាំរ៉ៃ ហើយនៅថ្ងៃទី១៨ ខែកុម្ភៈ ប៉ុន្មានថ្ងៃខាងមុខនេះ គឺជាថ្ងៃដែលត្រូវអនុវត្តឱ្យអ្នកជំនួញវ័យ ៧៤ឆ្នាំខាងលើ មានសេរីភាពរស់នៅក្រៅឃុំ ។

ប្រភពពីសារព័ត៌មាន Khaosod បានឱ្យដឹងថា សេចក្ដីសម្រេចរស់នៅក្រៅឃុំរបស់លោក ថាក់ស៊ីន ដែលនឹងប្រកាសនៅថ្ងៃទី១៨ ខាងមុខ គឺជាជំហ៊ានសាកល្បង ហើយ ៦ខែបន្ទាប់ គាត់អាចនឹងមានឱកាសដោះលែងពីទោសជាប់ពន្ធនាគារតែម្ដង ។
យ៉ាងណាមិញខណ:ពេលនេះ លោក ថាក់ស៊ីន កំពុងស្ថិតនៅក្នុងការត្រៀមខ្លួនដើម្បីធ្វើតេស្តរយ:ពេល ៦ខែ ដើម្បីក្លាយជាមនុស្សមានសេរីភាពពេញលេញដូចដើម។ ហើយតាមច្បាប់ប្រទេសថៃ ក្នុងអំឡុងពេលសាកល្បងនេះអ្នកទោសត្រូវតែសម្រេចឱ្យបានលក្ខខណ្ឌ ៨ ចំណុច។ ប៉ុន្តែបើគេរកឃើញថា ខ្វះចន្លោះតែមួយចំណុចណានោះ អ្នកទោសនៅតែមិនអាចដោះលែងឱ្យមានសេរូភាពវិញបានឡើយ ។
លក្ខខណ្ឌ ៨ចំណុច នោះមានដូចជា÷ ១.ត្រូវរស់នៅតាមអាសយដ្ឋានដែលបានជូនដំណឹងមកពន្ធនាគារ, ២.មិនត្រូវចាកចេញពីកន្លែងស្នាក់នៅដោយគ្មានការអនុញ្ញាត, ៣.មិនត្រូវប្រព្រឹត្តអំពើថោកទាបដូចជាល្បែងស៊ីសង សេពគ្រឿងស្រវឹង គ្រឿងញៀន និងប្រព្រឹត្តបទល្មើសផ្សេងៗ, ៤.ធ្វើការដោយស្មោះត្រង់, ៥.គោរពតាមជំនឿសាសនា, ៦.មិនកាន់អាវុធ, ៧.មិនទៅលេងផ្ទះ ឬទាក់ទងជាមួយអ្នកទោសក្រៅពីសាច់ញាតិ, ៨.រាយការណ៍ទៅមន្ត្រីពន្ធនាគារ មន្ត្រីរដ្ឋបាល ឬប្រធានប៉ុស្តិ៍ប៉ូលីសរៀងរាល់ខែ។
លក្ខខណ្ឌទាំង ៨ ចំណុចខាងលើនេះ ប្រសិនបើអ្នកទោសអនុវត្តបានល្អ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីភាពស្អាតស្អំជាថ្មី និងរួចទោសតាមសាលក្រម បន្តធ្វើជាពលរដ្ឋល្អរបស់ប្រទេសជាតិ។
សូមរំឭកថា លោក Thaksin Shinawatra ដែលជាអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលពីឆ្នាំ ២០០១-២០០៦ បានវិលត្រឡប់ចូលមាតុប្រទេសវិញ កាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ គេចពីការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ពីបទរំលោភអំណាច ។មហាសេដ្ឋីរូបនេះកំពុងត្រូវបានឃុំខ្លួននៅ មន្ទីរពេទ្យក្នុងប្រទេសថៃ ដោយសារបញ្ហាសុខភាព ហើយជាក់ស្ដែងលោក Thaksin មិនទាន់បានចូលសម្រាកនៅក្នុងពន្ធនាគារសូម្បីតែមួយយប់នៅឡើយទេ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?