ព័ត៌មានអន្ដរជាតិ
បេក្ខជនប្រជែងតំណែងប្រធានាធិបតី ឥណ្ឌូណេស៊ី ២ រូបមិនទទួលស្គាល់លទ្ធផលចាញ់ឆ្នោត
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ីជុំទី ១ បានបិទបញ្ចប់សព្វគ្រប់ទៅហើយកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ខណៈលទ្ធផលក្រៅផ្លូវការបង្ហាញថា លោករដ្ឋមន្ត្រីការពារជាតិ Prabowo Subianto បាននាំមុខសំឡេងដាច់លើគូប្រជែងរបស់លោក ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ។

លោក Prabowo ដែលមានវ័យ ៧២ ឆ្នាំទទួលបានសំឡេងគាំទ្រ ៥៨ ភាគរយ ខណៈគូប្រជែង ២ រូបទៀតគឺអតីតអភិបាលក្រុងហ្សាកាតា លោក Anies Baswedan មានសំឡេងគាំទ្រប្រហែល ២៥ ភាគរយ និងអតីតអភិបាលខេត្តជ្វាកណ្ដាលលោក Ganjar Pranowo ទទួលបាន ១៧ ភាគរយ ។
យោងតាមលទ្ធផលបោះឆ្នោតក្រៅផ្លូវការដែលរាប់បាន ៩៥ ភាគរយនេះ នាំឲ្យលោក Prabowo ស្ថិតនៅលើផ្លូវឆ្ពោះទៅរកការឈ្នះឆ្នោត និងកាន់ការជាប្រធានាធិបតីឥណ្ឌូណេស៊ី ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី បេក្ខជនប្រកួតប្រជែងទាំង ២ រូបហាក់បង្ហាញការថ្នាំងថ្នាក់ចិត្ត និងមិនព្រមទទួលស្គាល់លទ្ធផលនេះឡើយ ហើយថែមទាំងអះអាងទៀតថា ដំណើរការបោះឆ្នោតនេះមិនទាន់រលូនល្អ ឬស្អាតស្អំទាំងស្រុងនោះឡើយ ។

លោក Anies និងលោក Ganjar ចាត់ទុកការកើបបានសំឡេងឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីបែបនេះ ថាជាករណីក្លែងបន្លំសន្លឹកឆ្នោត បូករួមជាមួយយុទ្ធនាការឃោសនារបស់លោក Prabowo ។ គូប្រជែងតំណែងប្រធានាធិបតីឥណ្ឌូណេស៊ីទាំងពីរនឹងដាក់ញត្តិអំពាវនាវឲ្យមានការស៊ើបអង្កេតលើរឿងរ៉ាវពាក់ព័ន្ធទាំងអស់ ស្របពេលលទ្ធផលបោះឆ្នោតនឹងប្រកាសជាផ្លូវការក្នុងរយៈពេលប្រហែល ១ ខែទៀត ។
គួរបញ្ជាក់ថា ប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី ២ នឹងមិនកើតមានឡើងឡើយ ដោយសារតែលោក Prabowo កើបសំឡេងគាំទ្រលើស ៥០ ភាគរយទៅហើយ ខណៈលទ្ធផលបោះឆ្នោតផ្លូវការនឹងប្រកាសនៅថ្ងៃទី២០ ខែមីនាខាងមុខ ហើយប្រធានាធិបតីជាប់ឆ្នោតថ្មីនឹងត្រូវស្បថចូលកាន់តំណែងនៅខែតុលា ឆ្នាំ២០២៤ នេះ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Prabowo Subianto កំពុងដើរលើវិថីទៅកាន់តំណែងជាប្រធានាធិបតីថ្មី ឥណ្ឌូណេស៊ី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ