Connect with us

ព័ត៌មានអន្ដរជាតិ

មេ CIA លួចហោះទៅ អ៊ីស្រាអែល ស្ងាត់ៗ ស្កាត់ជួបលោក Netanyahu

បានផុស

នៅ

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) លោក William Burns កាលពីថ្ងៃព្រហស្បតិ៍បានលួចហោះទៅកាន់ប្រទេសអ៊ីស្រាអែលដើម្បីធ្វើកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងប្រធានទីភ្នាក់ងារចារកម្ម Mossad លោក David Barnea ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ Channel 12 កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ។

លោក William Burns

ចំណែកដើមចមសម្រាប់ដំណើរទស្សនកិច្ចនេះដែរ មិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់លាស់នៅឡើយទេ ប៉ុន្តែយោងតាមកាសែត Yedioth Ahronoth បានចុះផ្សាយថា ការហោះហើររបស់លោក Burns ទៅកាន់អ៊ីស្រាអែល ទំនងជាពាក់ព័ន្ធទៅនឹងការហារមាត់ស្ដីបដិសេធរបស់លោក Netanyahu ក្នុងការបញ្ជូនគណៈប្រតិភូសន្តិសុខទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីបន្តការងារពិភាក្សាសម្រាប់កិច្ចព្រមព្រៀងដោះដូរឈ្លើយសឹកជាមួយក្រុមហាម៉ាស ។

​ទន្ទឹមនោះ យោងតាមកាសែតអាមេរិក The Wall Street Journal បានចុះផ្សាយថា មន្ត្រីមកពីប្រទេសអ៊ីស្រាអែល អេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នានៅក្នុងទីក្រុងគែរកាលពីថ្ងៃទី១៣ ខែកុម្ភៈដើម្បីចរចាអំពីបទឈប់បាញ់បោះនៅក្នុងតំបន់ហ្គាហ្សា ក៏ដូចជាការដោះដូរឈ្លើយសឹក និងអ្នកទោសរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ខណៈលទ្ធផលយ៉ាងណានោះ មិន​ទាន់​មាន​ការ​ធ្វើអត្ថាធិប្បាយ​ពី​ការិយាល័យ​របស់​លោក Netanyahu នៅ​ឡើយ​ទេ ។

ទន្ទឹមនោះ តាមប្រភពពីប៉ាឡេស្ទីនវិញបានឲ្យដឹងដែរថា កាលពីសប្តាហ៍មុន ក្រុមហាម៉ាសបានស្នើផែនការ ៣ ដំណាក់កាលសម្រាប់បទឈប់បាញ់បោះនៅតំបន់ហ្គាហ្សា ដែលរួមបញ្ចូលទាំងការផ្អាកប្រយុទ្ធគ្នារយៈពេល ១៣៥ ថ្ងៃជាថ្នូរនឹងការដោះលែងឈ្លើយសឹក ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក Netanyahu បានទាត់ចោលសំណើបទឈប់បាញ់បោះទាំងប៉ុន្មានរបស់ក្រុមហាម៉ាស ហើយបានដាក់ចិត្តដាក់កាយបន្តសឹកសង្រ្គាមនៅតំបន់ហ្គាហ្សារហូតដល់មាន “ជ័យជម្នះ” ទាំងស្រុងលើក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ ។

លោក Benjamin Netanyahu

រហូតមកដល់ពេល ឈ្លើយសឹកប្រមាណជា ១៣៤ នាក់ត្រូវបានចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបើកការបាញ់បោះកាលពីដើមសប្ដាហ៍ដើម្បីដោះលែងចំណាប់ខ្មាំង ២ នាក់នៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីប ។ សង្គ្រាមអ៊ីស្រាអែលកំពុងរុញច្រានតំបន់ហ្គាហ្សាឲ្យជិតឈានដល់មាត់ជ្រោះនៃវិបត្តិមនុស្សប្រជាជន ៨៥ ភាគរយរើទីលំនៅ ចំពេលមានការខ្វះខាតស្បៀងអាហារ ទឹកស្អាត និងថ្នាំសង្កូវ ខណៈដែល ៦០ ភាគរយនៃហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ដែលកំពុងឡោមព័ទ្ធដោយចង្កូមខ្លាមួយនេះរងការខូចខាត ឬបំផ្លិចបំផ្លាញ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងនោះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៨,៦០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជិត ៦៨,០០០ នាក់ផ្សេងទៀតរងរបួស ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ បុរស ចិនតៃវ៉ាន់ ដែលថតវីដេអូបំពុលសង្គមនៅ កម្ពុជា ធ្លាប់ធ្វើសកម្មភាព ស្រដៀងគ្នាក្នុងទឹកដីខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម