ព័ត៌មានអន្ដរជាតិ
ពេញមួយឆ្នាំមុន អ្នកក្រុងបាងកក ដកដង្ហើមជាមួយខ្យល់អាកាសល្អ បានត្រឹម៣១ថ្ងៃប៉ុណ្ណោះ
យោងតាមការសិក្សារបស់ Rocket Media Lab ដែលប្រមូលទិន្នន័យពីគេហទំព័រសន្ទស្សន៍គុណភាពខ្យល់ពិភពលោក កាលពីឆ្នាំមុន បានបង្ហាញថា អ្នកក្រុងបាងកក រស់នៅជាមួយគុណភាពខ្យល់ល្អបានត្រឹម៣១ថ្ងៃប៉ុណ្ណោះ ពេញមួយឆ្នាំ២០២៣។

តាមទិន្នន័យដែលផ្សាយដោយ Nation នៅថ្ងៃសុក្រទី១៦ខែកុម្ភៈ, ថ្ងៃមានខ្យល់ល្អ (ស្ថិតនៅកម្រិតពណ៌បៃតង) កាលពីឆ្នាំមុនគឺធ្លាក់ចុះ៨,៥២% បើធៀបទៅនឹងឆ្នាំ២០២២ ដែលកាលនោះមាន៤៩ថ្ងៃ។
Rocket Media Lab និយាយថា ពេញមួយឆ្នាំ២០២៣ គុណភាពខ្យល់នៅទីក្រុងបាងកក ត្រូវបានចាត់ថ្នាក់នៅកម្រិតពណ៌លឿងឬមានគុណភាពមធ្យម រយៈពេល២៤១ថ្ងៃ (៦៦,២១%)។
ស្របពេលជាមួយគ្នានោះដែរ Rocket Media Lab បានចង្អុលបង្ហាញថា មេសា គឺជាខែមានខ្យល់អាកាសអាក្រក់បំផុតទាំងក្នុងឆ្នាំ២០២៣និងឆ្នាំ២០២២ ពោលគឺកម្រិតកំហាប់ភាគល្អិត PM2.5 ជាមធ្យមប្រចាំខែនេះ គឺ១១៥.៤៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប លើសពីកម្រិតស្តង់ដារសុវត្ថិភាពរបស់ប្រទេសថៃ ដែលកំណត់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ពាក់ព័ន្ធបញ្ហាខ្យល់ពុលនេះ គេហទំព័រត្រួតពិនិត្យគុណភាពខ្យល់ IQAir បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកុម្ភៈថា បាងកក ជាប់ចំណាត់ថ្នាក់ ជាទីក្រុងមានការបំពុលខ្លាំងបំផុតលំដាប់ទី៩ លើពិភពលោក។
គេហទំព័រដដែល បានបែងចែកសន្ទទស្សន៍កម្រិតគុណភាពខ្យល់ជាប្រាំមួយប្រភេទដូចជាពី ០-៥០ (គុណភាពល្អ), ៥១-១០០ (មធ្យម), ១០១-១៥០ (មិនល្អសម្រាប់ក្រុមមនុស្សមួយចំនួន), ១៥១-២០០ (មិនល្អជាទូទៅ), ២០១-៣០០ (មិនល្អខ្លាំង) និងលើស ៣០១ (គ្រោះថ្នាក់) ហើយទីក្រុងបាងកក មានសន្ទស្សន៍គុណភាពខ្យល់ចំនួន១៦២។

លើសពីនេះ អភិបាលក្រុងលោក Chadchart Sittipunt ក៏ប្រាប់ឲ្យបុគ្គលិកធ្វើការពីផ្ទះផងដែរនៅចុងសប្តាហ៍ ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព និងការបញ្ចេញផ្សែងយានយន្ត។
អ្វីដែលកាន់តែព្រួយបារម្ភនោះគឺ ក្រុមអ្នកវិទ្យាសាស្រ្ត មកពីសាកលវិទ្យាល័យ Mahidol ចេញមកព្រមានថា កំហាប់ភាគល្អិត PM2.5 អាចបណ្តាលឲ្យមនុស្សពុកឆ្អឹងបាន។
ក្រៅពីពុកឆ្អឹង, PM2.5 ក៏អាចបណ្តាលឲ្យជំងឺរ៉ាំរ៉ៃផ្សេងទៀត ដូចជាជំងឺសួត និងមេតាប៉ូលីស កាន់តែធ្ងន់ធ្ងរផងដែរ ព្រោះវាផ្ទុកនូវភាគល្អិត និងសារធាតុគីមីជាច្រើនប្រភេទ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ