ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះឧស្ម័នមេតាននៅ កាហ្សាក់ស្ថាន ចាយពេល ៦ ខែទើបពន្លត់បាន
ហេតុការណ៍ផ្ទុះឧស្ម័នមេតានដ៏ធំ និងចាត់ទុកជាកំណត់ត្រាអាក្រក់ជាងគេលើពិភពលោកបានកកើតឡើងកាលពីពាក់កណ្តាលឆ្នាំ ២០២៣ កន្លងទៅនៅក្នុងអណ្តូងរ៉ែនាទីដាច់ស្រយាលមួយកន្លែងនៃប្រទេសកាហ្សាក់ស្ថាន ហើយពេលថ្មីៗនេះ ការវិភាគមួយទៅហេតុការណ៍នេះត្រូវបានសារព័ត៌មានអង់គ្លេស BBC បើកបង្ហាញឲ្យសាធារណជនលើពិភពលោកបានដឹង ។

ឧស្ម័នមេតាន ដែលគេអាចស្គាល់ជា ឧស្ម័ន្មធម្មជាតិប្រើសម្រាប់ជាឥន្ធនៈចំហេះស្អាតសម្រាប់កម្តៅ បំភ្លឺ ឬប្រើប្រាស់ជាថាមពលភ្លើងសម្រាប់ចម្អិនអាហារផ្សេងៗ ដែលឧស្ម័ននេះប្រមាណ ១២៧,០០០ តោនបានបែកធ្លាយភាយចេញពីអណ្តូងខួងយកធនធានធម្មជាតិនៅកាហ្សាក់ស្ថាន បង្កឲ្យមានចំហេះភ្លើងឆេះឡើងអស់រយៈពេល ៦ ខែ ។
គួររំឭកថា លក្ខណៈមិនល្អមួយនៃមេតាន គឺវាជាឧស្ម័នផ្ទះកញ្ចក់ដែលមានសក្តានុពលឡើងកម្តៅពិភពលោក ។ យោងតាមការស្រាវជ្រាវឧស្ម័នមេតានបង្កការឡើងកម្តៅផែនដីដល់ទៅ ២៣ ដងច្រើនជាងឧស្ម័នកាបូនឌីអុកស៊ីតក្នុងម៉ាស់ដូចគ្នា ហើយបរិមាណឧស្ម័នមេតានមួយចំនួនធំត្រូវបានបញ្ចេញទៅក្នុងបរិយាកាសសព្វថ្ងៃ ក្នុងទម្រង់ជាការបែកធ្លាយនេះ សកម្មភាពមនុស្សបូកផ្សំរួមមានការចិញ្ចឹមសត្វ និងទីកន្លែងផ្ទុកសំរាមកាកសំណល់ និងតាមទម្រង់ធម្មជាតិឯកឯងជាដើម ។

តាមប្រភពព័ត៌មានដដែល ក្រុមហ៊ុនឈ្មោះ Buzachi Neft ដែលជាម្ចាស់គ្រប់គ្រងលើអណ្តូងរ៉ែខាងលើនេះ បានព្យាយាមបដិសេធទៅចំនួនកម្រិតឧស្ម័នមេតានដែលបែកធ្លាយសាយភាយនោះ។ តែយ៉ាងណា ទោះឧស្ម័នខាងលើមិនអាចមើលនឹងភ្នែកទទេបាន ប្រព័ន្ធផ្កាយរណបអាចចាប់បាន និងបានបញ្ជាក់ដោយទីភ្នាក់វិភាគបារាំង Kayrros ក៏ដូចជាមានការបញ្ជាក់រួមគ្នាថាមានលេចធ្លាយឧស្ម័នពិតប្រាកដមែនពីស្ថាប័នស្រាវជ្រាវពីលំហអាកាសហូឡង់ និងសកលវិទ្យាល័យវិទ្យាសាស្រ្ត Polytechnic ទីក្រុង Valencia ប្រទេសអេស្ប៉ាញ ។
បើយោងតាមរបាយការណ៍នៃទីភ្នាក់ងារកិច្ចការពារបរិស្ថានអាមេរិកបានបង្ហាញថា បញ្ហាបរិស្ថានដូចជាការលេចធ្លាយសាយភាយឧស្ម័នខាងលើនេះ បើធៀបគឺស្មើនឹងការបំពុលខ្យល់ដោយចំហេះឡានបើកបរប្រមាណ ៧១៧,០០០ គ្រឿងក្នុងមួយឆ្នាំ ។ បើតាមសម្តីរបស់លោក Manfredi Caltagirone ប្រធានផ្នែកអង្កេតការណ៍នៃការបំភាយឧស្ម័នមេតានអន្តរជាតិរបស់ UN បានលើកឡើងថា “កម្រិត និងរយៈពេលនៃចំហេះ ដោយសារការប្លែកធ្លាយឧស្ម័នក្នុងហេតុការណ៍នោះពិតជាមិនគួរឲ្យជឿ ។ វាពិតជាលក្ខណៈទ្រង់ទ្រាយធំ” ។

គួររំឭកថា ហេតុការណ៍ធ្លាយឧស្ម័នពុលខាងលើបានកើតឡើងកាលពីថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២៣ ហើយបានផ្ទុះឡើងនៅពេលដែលប្រតិបត្តិការខួងយកឧស្ម័នក្នុងអណ្តូងរ៉ែក្នុងតំបន់ Mangistau ភាគនិរតីនៃប្រទេសកាហ្សាក់ស្ថាន ហើយហេតុការណ៍បានបំភាយភ្លើងឆាបឆេះឡើងបន្តរហូតដល់ជិតចុងឆ្នាំ២០២៣ ។
តាមសេចក្តីរាយការណ៍ថា ភ្លើងឆេះដោយឧស្ម័ននោះទើបអាចគ្រប់គ្រងពន្លត់បាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ហើយមកទល់ពេលនេះអាជ្ញាធរក្នុងតំបន់នៃប្រទេសកាហ្សាក់ស្ថានទើបនឹងកំពុងដុតដៃដុតជើងរៀបចំបិតស៊ីម៉ង់បន្ថែមលើអណ្តូងរ៉ែ ដើម្បីជារនាំងការពារកន្លែងដែលផ្ទុះហេតុការណ៍នោះ ៕
ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ