ព័ត៌មានអន្ដរជាតិ
គ្រូបង្រៀនអាមេរិកម្នាក់ ត្រូវបណ្តេញចេញពីការងារ ក្រោយលក់វីដេអូសិចលើវេបសាយ OnlyFans
កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ទីភ្នាក់ងារសារព័ត៌មាន The Guardian បានរាយការណ៍ថា គ្រូបង្រៀនស្រីជនជាតិអាមេរិកម្នាក់ត្រូវបានបណ្ដេញចេញពីការងារភ្លាមៗ បន្ទាប់ពីត្រូវគេចាប់បានថាលួចលក់វីដេអូសិចនៅលើគេហទំព័រ OnlyFans ដែលបំពានលើគោលការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្រុក។

ក្រោយមក គណនី OnlyFans របស់នាងត្រូវបានដាក់ជូនទៅស្រុកដើម្បីពិនិត្យ ហើយគេរកឃើញថាការបង្ហោះរបស់នាងគឺផ្ទុយនឹងគោលការណ៍នៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ស្រុក រហូតត្រូវតែបណ្តេញនាងចេញពីសាលារៀនភ្លាមៗឥតបង្អង់យូរឡើយ។
ការស៊ើបអង្កេតបានបង្ហាញថា គណនីផ្លូវការរបស់គ្រូរួមបញ្ចូលតំណភ្ជាប់ទៅកាន់ OnlyFans របស់នាង ជាកន្លែងដែលនាងងាកទៅរកឧស្សាហកម្មនេះ។ នារីម្នាក់នេះធ្លាប់ផ្ទុះចម្រូងចម្រាសពីបញ្ហាស្បែកសនិងខ្មៅរបស់នាង បន្ទាប់ពីអះអាងថានាងជាស្ត្រីស្បែកខ្មៅ ហើយក្រុមគ្រួសារបានបង្ហាញថានាងពិតជាស្ត្រីស្បែកស។ ដោយសាររឿងនោះពិបាករកការងារធ្វើ ហើយងាកមកលក់រូបសិចស៊ីជំនួសវិញ។ នាងបានបើកគណនីនេះនៅឆ្នាំ ២០២១ ហើយបានបង្ហោះរូបថត និងឃ្លិបជាង ៦០០ មកទល់ពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ Dialo មិនមែនជាគ្រូបង្រៀនតែម្នាក់គត់ដែលកិច្ចសន្យាត្រូវបានបញ្ចប់ ឬត្រូវលាលែងពីគណនី OnlyFans នោះទេ។ នៅឆ្នាំ ២០២៣គ្រូបង្រៀនស្រីម្នាក់នៅ Missouri ក៏ត្រូវលាលែងពីតំណែងដូចគ្នា បន្ទាប់ពីគេដឹងថា នាងលក់ឃ្លិបសិចស៊ីរបស់នាង។ បញ្ហានេះបាននាំឲ្យមានការជជែកវែកញែកអំពីថា តើគ្រូបង្រៀននៅសហរដ្ឋអាមេរិកត្រូវបានប្រាក់ខែតិចពេកឬអត់។ ទើបធ្វើឲ្យពួកគេត្រូវងាកទៅរកប្រាក់ចំណូលបន្ថែមតាមវិធីនេះជំនួសវិញ។ ស្របពេលដែលការស៊ើបអង្កេតបានរកឃើញថា គ្រូបង្រៀនជាង ៤០ភាគរយ មានប្រាក់ចំណូលប្រចាំឆ្នាំតិចជាង ២៥,០០០ ដុល្លារអាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោកយាយ ម៉ាឡេស៊ី វ័យ ១១២ ឆ្នាំនៅតែចង់បានដៃគូថ្មី ទោះរៀបការ ៧ ដង និងមានចៅពេញផ្ទះ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា