ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានលោក ពូទីន កុំមកចេះជ្រៀតជ្រែកការបោះឆ្នោតរបស់ខ្លួន
សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានចេញការព្រមានខ្លាំងៗទៅដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ថា “សូមនៅឲ្យឆ្ងាយពីការបោះឆ្នោតរបស់យើង” បន្ទាប់ពីលោកហារមាត់ស្ដីស្រឡាញ់ពេញចិត្ត ក៏ដូចជាចង់ឲ្យលោក ចូ បៃដិន ឈ្នះឆ្នោតជាប្រធានាធិបតីអាណត្តិទី ២ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស The Guardian កាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា “លោក ពូទីន ដឹងយ៉ាងច្បាស់នូវអ្វីដែលរដ្ឋបាលរបស់យើងកំពុងធ្វើ ដើម្បីទប់ទល់នឹងឥទ្ធិពលដ៏អាក្រក់របស់រុស្ស៊ីនៅជុំវិញពិភពលោក ជាពិសេសពួកគេដឹងកាន់តែច្បាស់នូវអ្វីដែលយើងកំពុងអនុវត្តនៅក្នុងប្រទេសអ៊ុយក្រែន” ។
អ្នកនាំពាក្យរូបនេះបានលើកឡើងទៀតថា “យើងបានបង្ហាញម្តងហើយម្តងទៀតថា យើងមានឆន្ទៈក្នុងការជំរុញអ្វីដែលរុស្ស៊ីកំពុងធ្វើកម្រិតណា ជាពិសេសនៅអ៊ុយក្រែនតែម្ដង ហើយលោក ពូទីន គ្រាន់តែនៅឆ្ងាយពីការបោះឆ្នោតរបស់យើង គឺវាចប់រឿងហើយ” ។
យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៥ ខែកុម្ភៈបានឲ្យដឹងថា លោក ពូទីន បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃពុធថា លោកពេញចិត្តពេញថ្លើមលើលោក ចូ បៃដិន ជាងលោក ដូណាល់ ត្រាំ សម្រាប់ការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ ។

លោក ពូទីន បញ្ជាក់ថា ការឈ្នះឆ្នោតអាណត្តិទី២ របស់លោក បៃដិន គឺល្អប្រសើរសម្រាប់ប្រទេសរុស្ស៊ី ព្រោះលោកមានទស្សនៈ និងការប្រមើលមើលវែងឆ្ងាយ ។ លោក បៃដិន ជាមនុស្សមានបទពិសោធន៍ និងជាអ្នកនយោបាយចាស់ទុំ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយមេដឹកនាំអាមេរិករូបណាក៏ដោយឲ្យតែម្ចាស់ឆ្នោតអាមេរិកផ្ដល់សេចក្ដីទុកចិត្ត”។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ គឺជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋដែលកំពុងឈានមុខគេនឹងត្រូវតតាំងជាមួយលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខនេះ ខណៈលោក ត្រាំ តែងតែចំអកឡកឡឺយថាឲ្យលោក បៃដិន ជាហូរហែ ជាពិសេសទាក់ទិននឹងបញ្ញាស្មារតី ក៏ដូចជាកាយសម្បទាមិនទាន់គ្រប់គ្រាន់សម្រាប់អាណត្តិប្រធានាធិបតីលើកទី ២ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេដឹកនាំពិភពលោកដាក់បន្ទុកលោក ពូទីន ចំពោះករណីស្លាប់មេបក្សប្រឆាំង ខណៈ រុស្ស៊ី ក៏ចេញបកស្រាយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ