Connect with us

ព័ត៌មានអន្ដរជាតិ

ក្រិក អនុម័តឲ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នាស្របច្បាប់

បានផុស

នៅ

សភា​ក្រិក​បាន​អនុម័ត​ច្បាប់​អនុញ្ញាត​ឲ្យមាន​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ដែល​ជា​ជ័យជម្នះ​ដ៏​សំខាន់​សម្រាប់​អ្នក​គាំទ្រ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ​ដោយទទួល​បាន​ការ​អបអរសាទរ​ពីមនុស្ស​រាប់​សិប​នាក់ ​និងបាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ផ្លូវ​នៃ​ក្រុង​អាថែន ។​ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters​ នៅថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់អនុញ្ញាតដែលផ្តល់ឲ្យគូស្នេហ៍ភេទដូចគ្នាមានសិទ្ធិរៀបការ និងចិញ្ចឹមកូនកើតមានឡើង បន្ទាប់ពីយុទ្ធនាការជាច្រើនទសវត្សរ៍ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដើម្បីឲ្យមានសមភាពអាពាហ៍ពិពាហ៍នៅក្នុងប្រទេសអភិរក្សសង្គមនិយមមួយនេះ ខណៈក្រិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសគ្រិស្តអូស្សូដក់ដំបូងគេដែលអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាបែបនេះ ។

ច្បាប់នេះត្រូវបានអនុម័តដោយសមាជិកសភាចំនួន ១៧៦ នាក់នៅក្នុងសភាដែលមាន ៣០០ អាសនៈ ហើយនឹងក្លាយទៅជាច្បាប់ពេញលេញ នៅពេលដែលវាចូលជាធរមាននៅក្នុងសារាចរផ្លូវការរបស់រដ្ឋាភិបាល ។ ទន្ទឹមនោះ ទោះជាសមាជិកនៃគណបក្សរបស់នាយករដ្ឋមន្ត្រី Kyriakos Mitsotakis បានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះក៏ដោយ ក៏វាទទួលបានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភាផ្សេងទៀត បើទោះបីជាមានការជជែកវែកញែកដ៏តានតឹងក៏ដោយ ។

គួរបញ្ជាក់ថា ក្រិកគឺជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលមានសមភាពអាពាហ៍ពិពាហ៍ ខណៈអ្នកស្រឡាញ់ភេទដូចគ្នាបានធ្វើយុទ្ធនា ជំរុញឲ្យមានការផ្លាស់ប្តូរជាច្រើនទសវត្សរ៍មកហើយ តែត្រូវបានប្រឆាំងដោយជំនោរនៃសាសនាចក្រដែលជឿថាការស្រឡាញ់ភេទដូចគ្នាគឺជាអំពើបាប និងជាទង្វើប្រឆាំងពីអ្នកនយោបាយស្តាំនិយ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម