Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី ថៃ បញ្ជាក់ច្បាស់ៗពីថ្ងៃដោះលែងលោក ថាក់ស៊ីន ឲ្យមាន​សេរីភាព

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានបញ្ជាក់ច្បាស់ៗនៅថ្ងៃសៅរ៍នេះថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលកំពុងជាប់ពន្ធនាគារនឹងត្រូវបានដោះលែងឲ្យមានសេរីភាពនាថ្ងៃទី១៨ ខែកុម្ភៈស្អែកនេះហើយ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថាក់ស៊ីន ដែលកំពុងសម្រាកព្យាបាលជំងឺនៅពេទ្យប៉ូលិសក្រុងបាងកកស្ថិតក្នុងបញ្ជីអ្នកទោសចំនួន ៩៣០ នាក់ដែលត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំដែលក្នុងច្បាប់តម្រូវឲ្យមានការដោះលែងពីពន្ធនាគារមុនកាលកំណត់ ពោលនៅថ្ងៃទី១៨ ខែកុម្ភៈនេះ ។

ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរ យោងតាមកាសែត Bangkok Post បានរាយការណ៍ថា កូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផែថងថាន មេដឹកនាំគណបក្សភឿថៃក៏បានបញ្ជាក់កាលពីថ្ងៃអង្គារដែរថា ក្រោយការដោះលែងឲ្យមានសេរីភាព ឪពុករបស់លោកស្រីនឹងអញ្ជើញត្រឡប់ទៅរស់នៅជុំគ្រួសារក្នុងផ្ទះនៅទីក្រុងបាងកក ។

លោក ថាក់ស៊ីន ដែលបច្ចុប្បន្នមានវ័យ ៧៤ ឆ្នាំ បាន​វិល​ត្រឡប់​ចូលមកស្រុកថៃ​វិញ​កាលពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ២០២៣ បន្ទាប់​ពីរស់នៅ​និរទេសអស់រយៈពេល ១៥ ឆ្នាំ​ ហើយនៅ​ថ្ងៃ​ដដែល​នោះ តុលាការ​កំពូល​ក៏បាន​កាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី ។

ប៉ុន្តែភ្លាមៗនោះលោក ថាក់ស៊ីន ត្រូវបានគេបញ្ជូនចេញពីពន្ធនាគារក្រុងបាងកកទៅកាន់មន្ទីរពេទ្យប៉ូលិសទាំងកណ្ដាលយប់ ដោយសារតែលោកមានអាការតឹងទ្រូង និងគេងមិនលក់ ខណៈក្រោយការពិនិត្យរូចហើយ មន្ត្រីពេទ្យបានរកឃើញថា លោក ថាក់ស៊ីន មានជំងឺលើសឈាម ដោយតម្រូវឲ្យមន្ត្រីពន្ធនាគារធ្វើការតាមដានសុខភាពរបស់លោកយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាកព្យាបាល ។

ទោះយ៉ាងណា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវបានព្រះមហាក្សត្រ មហាវជ្ជរ៉ា ឡុងកន សម្រេចព្រះទ័យបន្ថូរបន្ថយទោសដាក់ពន្ធនាគារពីរយៈពេល ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែទ្រង់មានព្រះរាជតម្រិះពិចារណាលើអង្គហេតុ ក៏ដូចជាកត្តាមួយចំនួនដូចជា មហាសេដ្ឋីរូបនេះមានភក្ដីភាពចំពោះរាជានិយម នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី និងនាំប្រទេសជាតិ និងប្រជានុរាស្ត្រទទួលបានផលប្រយោជន៍ជាច្រើន ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មេដឹកនាំពិភពលោកដាក់បន្ទុកលោក ពូទីន ចំពោះករណីស្លាប់មេបក្សប្រឆាំង ខណៈ រុស្ស៊ី ក៏ចេញបកស្រាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម