ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង លុបចោលទំនុកច្រៀងមានឃ្លាឧបទ្វីបកូរ៉េក្នុងបទគោរពទង់ជាតិ
ប្រទេសកូរ៉េខាងជើងបានកែកុន ក៏ដូចជាជួសទំនុកច្រៀងនៅក្នុងបទគោរពទង់ជាតិរបស់ខ្លួន ពោលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានលុបចេញនូវពាក្យដែលទាក់ទងទៅនឹងឧបទ្វីបកូរ៉េទាំងអស់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានកូរ៉េខាងជើង NK News កាលពីថ្ងៃទី១៦ ខែកុម្ភៈកន្លងទៅ ។

យោងតាមគេហទំព័ររបស់ក្រសួងការបរទេសកូរ៉េខាងជើងបានឲ្យដឹងថា ពាក្យពេចន៍ក្នុងបទស្នេហាជាតិកូរ៉េខាងជើងនៅត្រង់ឃ្លា “Three Thousand Ri” មានន័យថា “ចម្ងាយជាង ១,០០០ គីឡូម៉ែត្រ” ត្រូវបានលុបចោលពីខ្លឹមសារដើមដែលមានន័យពេញថា “មាតុភូមិដ៏ស្រស់ស្អាតរបស់ខ្ញុំមានចម្ងាយជាង ១,០០០ គីឡូម៉ែត្រ” និងដាក់ជំនួសមកវិញនូវពាក្យ “ពិភពលោកនេះ” មានន័យថា “មាតុភូមិដ៏ស្រស់ស្អាតរបស់ខ្ញុំនៃពិភពលោកនេះ” ។
កូរ៉េខាងជើងចាត់ទុកពាក្យពេចន៍ “ចម្ងាយជាង ១,០០០ គីឡូម៉ែត្រ” ថាតំណាងឲ្យឧបទ្វីបកូរ៉េដែលលាតសន្ធឹងចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រពីកូរ៉េខាងជើងទៅកូរ៉េខាងត្បូង ។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនបានលើកឡើងពីឫសគល់នៅពីក្រោយការកែ ឬលុបពាក្យពេចន៍ទាំងនោះនៅឡើយទេ ។

ទន្ទឹមនោះ ចំណាត់ការនេះកើតមានឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសក្តែងៗកាលពីខែមុនថា ប្រទេសកូរ៉េខាងត្បូងគឺជាសត្រូវធំបំផុតរបស់ទីក្រុងព្យុងយ៉ាង ហើយលោកថែមទាំងព្រមានទៀតថា កូរ៉េខាងជើងគ្មានចេតនាបញ្ចៀសសង្គ្រាមណាមួយឡើយ ហើយប្រទេសនេះក៏មិនស្ទាក់ស្ទើរក្នុងការប្រើគ្រប់មធ្យោបាយ និងកម្លាំងទាំងអស់កម្ទេចកូរ៉េខាងត្បូងនោះដែរ ។
ស្របពេលជាមួយគ្នានេះ លោក គីម ជុនអ៊ុន ក៏បានប្រាប់ប្រជាជនកូរ៉េខាងជើងទាំងអស់កុំឲ្យប្រើពាក្យ ឬការបញ្ចេញមតិណាមួយដែលបង្ហាញថា ប្រជាជនកូរ៉េខាងជើង និងកូរ៉េខាងត្បូងគឺជាពូជសាសន៍តែមួយ ហើយចាប់តាំងពីខែមករាមក ទីក្រុងព្យុងយ៉ាងបានបិទទីភ្នាក់ងារដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បិទគេហទំព័រ និងកាត់ផ្តាច់សេវាវិទ្យុទាំងអស់ដែលបង្កើតឡើងដើម្បីផ្សព្វផ្សាយការឃោសនាទៅកាន់កូរ៉េខាងត្បូង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ នាយករដ្ឋមន្ត្រី ថៃ បញ្ជាក់ច្បាស់ៗពីថ្ងៃដោះលែងលោក ថាក់ស៊ីន ឲ្យមានសេរីភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ