Connect with us

ព័ត៌មានអន្ដរជាតិ

វិមាន​ប្រណិតតម្លៃ​១៦លានដុល្លារ នៅអាមេរិក វិះនឹង​បាក់​ស្រុតចូលសមុទ្រ​ ដោយសារព្យុះ​ស៊ីក្លូន​​

បានផុស

នៅ

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មានបរទេស Yahoo បានរាយការណ៍ពីករណីដ៏រន្ធត់មួយនៃវិមានដ៏ប្រណិតតម្លៃ ១៦លានដុល្លារ ដែលវិះនឹងរលំ ក្រោយ​ការ​បាក់​ដី​បណ្តាលឲ្យដី​ខាងក្រោយ​ធ្លាក់​ចូល​សមុទ្រ។

ការ​ខូច​ខាត​នេះ​កើត​ឡើង ​បន្ទាប់​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​រង​ការ​វាយ​ប្រហារ​ពីរ​ដង​ដោយ​ព្យុះ​ស៊ីក្លូន​​កាល​ពី​ចុង​សប្តាហ៍​មុន ដែលបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ ផ្ទាំងថ្ម ទឹកជំនន់ និងការខូចខាតជាច្រើនទៀតដល់តំបន់នៅទូទាំងរដ្ធ។

វិមានប្រណីតទាំងបីមានទីតាំងនៅ Dana Point រដ្ឋ California លើ​តំបន់​ដែលមាន​កម្ពស់ ១៤៤ ហ្វីត (៤៤ ម៉ែត្រ) ពីលើ​នីវ៉ូទឹក​សមុទ្រ វីដេអូ​ឃ្លិបដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​បាក់​ដី​ដ៏​ធំ​មួយ។ ​ជាពិសេសទៀតសោះ វិមាននេះស្ថិតនៅលើដីដែលមិនស្ថិតស្ថេរ ហាក់ដូចជាវាហៀបនឹងធ្លាក់ចុះ ៤២ ម៉ែត្រទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅពេលណាមួយ។ វាបង្កើតការភ័យខ្លាចដោយសារ​ឆ្នេរ​ខាងក្រោម​ច្រាំងថ្មចោទ​ពោរពេញ​ដោយ​ថ្ម ខ្សាច់ និង​ភក់​ដែល​បាន​កកកុញ​។

Jan Cocchiara អ្នកស្រុក Dana Point បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយថា “ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ប្រសិន​បើ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​ចំណោម​ផ្ទះ​ទាំង​នោះ។ ខ្ញុំ​មិន​ដឹង​ថា​ នេះ​មក​ពី​ការ​អភិវឌ្ឍ​ហួស​ហេតុ​ ធ្វើ​ឲ្យដី​ភ្នំ​មាន​កម្លាំង​ថយ​ចុះ​ឬ​ក៏​អត់”។

ទោះយ៉ាងណាក៏ដោយ អាជ្ញាធរ​បញ្ជាក់​ថា ផ្ទះ​នៅ​មាត់​ច្រាំង​ថ្មចោទ​មាន​សុវត្ថិភាព ហើយមិនចាំបាច់ជម្លៀសចេញទេ។ ប៉ុន្តែមន្ត្រី​ក្រុង Dana Point បាន​បញ្ជាក់​ថា ពួក​គេ​បាន​ចុះ​ពិនិត្យ​ផ្ទះ​ហើយ មិន​ឃើញ​មាន​គ្រោះថ្នាក់​អ្វី​ឡើយ។ ម្ចាស់ផ្ទះមួយខ្នង ដែលមិនបញ្ចេញឈ្មោះ បានប្រាប់ ABC News ថា ផ្ទះរបស់គាត់មានសុវត្ថិភាព ហើយអាជ្ញាធរមិនទាន់ចេញសេចក្តីជូនដំណឹងអំពីការជម្លៀសចេញនៅឡើយ។

សូមជម្រាបជូនថា ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យមាន​ការ​បាក់​ដី​ភក់ និង​បាក់​ដី​ជា​ច្រើន​កន្លែង​ក្នុង​តំបន់។ នៅយប់ដដែលនោះ ផ្លូវនៅក្នុងសង្កាត់ Avenida នៃទីក្រុង Colombo ដែលមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីភាគខាងត្បូងនៃវិមានប្រណីតបានលិចលង់ ១.៥ ម៉ែត្រចូលទៅក្នុងភក់ និងកំទេចកំទី។ វាហូរចូលទៅក្នុងជ្រលងខាងក្រោមដែលមានជម្រៅយ៉ាងតិច ៤៥ ម៉ែត្រ។ មន្ត្រីពន្លត់អគ្គីភ័យនៅទីក្រុង Los Angeles បាននិយាយថា ការរអិលបាក់ដីបានបំផ្លាញផ្ទះពីរខ្នង ព្រម​ទាំង​ដាក់​ផ្ទះ​៧​ខ្នង​ទៀត កំពុង​ប្រឈម​នឹង​ហានិភ័យ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូបង្រៀនអាមេរិកម្នាក់ ត្រូវបណ្តេញចេញពីការងារ ក្រោយលក់វីដេអូសិចលើវេបសាយ OnlyFans

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម