Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យមានសេរីភាព

បានផុស

នៅ

នៅទីបំផុត តាមការចុះផ្សាយរបស់ Bangkok Post, អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឲ្យមានសេរីភាព និងវិលត្រលប់ទៅផ្ទះរស់ជុំគ្រួសារវិញហើយ នៅថ្ងៃអាទិត្យទី១៨ខែកុម្ភៈ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (រូបថត៖ BNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថាក់ស៊ីន អាយុ៧៤ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យប៉ូលិសក្រោយសម្រាកព្យាបាលជំងឺធ្ងន់និងគំរាមកំហែងដល់អាយុជីវិត អស់រយៈពេលប្រាំមួយខែ។

យោងតាមសមត្ថកិច្ចយុត្តិធម៌, លោក ថាក់ស៊ីន ត្រូវលក្ខខណ្ឌនៃការដោះលែង ព្រោះលោកមានអាយុលើស៧០ឆ្នាំ និងមានជំងឺធ្ងន់ធ្ងរ ហើយត្រូវគេចាត់ទុកថា ជាប់ពន្ធនាគារយ៉ាងហោចណាស់ប្រាំមួយខែរួចទៅហើយ ទោះលោកស្ថិតនៅក្នុងមន្ទីរពេទ្យទូទៅក៏ដោយ។

ក្រោយការសម្រេចដោះលែង លោកថាក់ស៊ីន ត្រូវបានគេឃើញពាក់អាវដៃវែង និងម៉ាស នៅជាមួយកូនៗក្នុងរថយន្តមួយគ្រឿង ធ្វើដំណើរចេញពីមន្ទីរពេទ្យប៉ូលិស នាវេលាម៉ោង ៦ និង០៩នាទីព្រឹកថ្ងៃអាទិត្យ។

(រូបថត៖ Thai PBS)

សូមបញ្ជាក់ជាថ្មី លោក ថាក់ស៊ីន បាន​វិល​ចូលស្រុកថៃ​វិញ​កាលពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ២០២៣ បន្ទាប់​ពីរស់នៅ​និរទេសអស់រយៈពេល ១៥ ឆ្នាំ​ ហើយនៅ​ថ្ងៃ​ដដែល​នោះ តុលាការ​កំពូល​ក៏បាន​កាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី។

ប៉ុន្តែភ្លាមៗនោះ​ លោក ថាក់ស៊ីន ត្រូវគេបញ្ជូនចេញពីពន្ធនាគារក្រុងបាងកកទៅកាន់មន្ទីរពេទ្យប៉ូលិសទាំងកណ្ដាលអធ្រាត្រ ដោយសារលោកមានអាការតឹងទ្រូង និងគេងមិនលក់ ហើយក្រោយការពិនិត្យរូច មន្ត្រីពេទ្យបានរកឃើញថា លោក ថាក់ស៊ីន មានជំងឺលើសឈាម ដោយតម្រូវឲ្យមន្ត្រីពន្ធនាគារធ្វើការតាមដានសុខភាពរបស់លោកយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាកព្យាបាល ។

ទោះយ៉ាងណា លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្រ មហាវជ្ជរ៉ា ឡុងកន សម្រេចព្រះទ័យបន្ថូរបន្ថយទោសជាប់ពន្ធនាគារពី ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារតែទ្រង់មានព្រះរាជតម្រិះពិចារណាលើអង្គហេតុ ក៏ដូចជាកត្តាមួយចំនួនដូចជា មហាសេដ្ឋីរូបនេះមានភក្ដីភាពចំពោះរាជានិយម នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី និងនាំប្រទេសជាតិ និងប្រជានុរាស្ត្រទទួលបានផលប្រយោជន៍ជាច្រើន៕

អត្ថបទ​៖​ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រី ថៃ បញ្ជាក់ច្បាស់ៗពីថ្ងៃដោះលែងលោក ថាក់ស៊ីន ឲ្យមាន​សេរីភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម