Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជួបត្រី Oarfish ម្តងទៀតហើយ

បានផុស

នៅ

ត្រី Oarfish ទឹកជ្រៅដ៏កម្រ បានបង្ហាញវត្តមាននៅប្រទេសថៃ ម្តងទៀតហើយ ដោយលើកនេះ វាជាប់សំណាញ់អ្នកនេសាទ ក្នុងសមុទ្រ Andaman កាលពីថ្ងៃសុក្រទី១៦ខែកុម្ភៈ។

(រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាលើកទី២ហើយ ដែលត្រី Oarfish ត្រូវបានគេជួបប្រទះ ក្នុងដែនទឹករបស់ថៃ ខណៈលើកដំបូង វាត្រូវបានរកឃើញនៅក្នុងសមុទ្រនៃខេត្ត Satun កាលពីថ្ងៃទី៤ខែមករាឆ្នាំនេះ។ ត្រី​នោះ​មាន​ប្រវែង ២.៤ ម៉ែត្រ ចំណែកត្រីថ្មីនេះ មានប្រវែង២.៨៥ម៉ែត្រ និងទម្ងន់ ៨.៦ គីឡូក្រាម។

ពាក់ព័ន្ធការរកឃើញនេះ ប្រធានជលផលខេត្ត និងមន្ត្រីមកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលឆ្នេរភូកេត បានចុះទៅដល់ផែ ដើម្បីស៊ើបអង្កេត ហើយក្រោយមក ត្រីត្រូវ​​យក​ទៅ​សារមន្ទីរ​វិទ្យាសាស្ត្រ​ជាតិ​របស់​ប្រទេស​ថៃ ​សម្រាប់​ការ​សិក្សា​លម្អិត​បន្ថែម​ទៀត។

ត្រី Oarfish (រូបថត៖ Newsweek)

ហេតុអ្វីបានជាព័ត៌មានអំពីត្រី Oarfish ក្លាយជារឿងត្រូវចាប់អារម្មណ៍?

បើតាម National Geographic ដែលដកស្រង់ពីរឿងព្រេងនិទានរបស់ជប៉ុន ត្រីប្រភេទនេះ មានរហ័ស្សនាមថា “អ្នកនាំសារមកពីព្រះបរមរាជវាំងស្ដេចសមុទ្រ”។ ជាធម្មតា ត្រី oarfish ជាសត្វនៅទឹកជ្រៅ តែកាលណាវាឡើងមកទឹករាក់ហើយ នោះមានន័យថា នៅបាតសមុទ្រកំពុងបញ្ជូនសញ្ញាគ្រោះធម្មជាតិដូចជារលកយក្សស៊ូណាមិ ឬការរញ្ជួយដី ហើយ។

ត្រីនេះមានក្នុងមហាសមុទ្រអាត្លង់ទិក មេឌីទែរ៉ាណេ ឆ្នេរ Topanga នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ប្រទេសឈីលី និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រីរាប់ម៉ឺនក្បាល ឡើងមកឆ្នេរសមុទ្រហ្វីលីពីន ស្រាប់តែប៉ុន្មានថ្ងៃក្រោយ កើតគ្រោះរញ្ជួយដីកម្រិតធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម