ព័ត៌មានអន្ដរជាតិ
២ប្រទេស ចេញមុខប្រឆាំងអ៊ុយក្រែនដាច់ខាត រឿងចង់ចូលណាតូ
តាមសេចក្តីរាយការណ៍ពី Reuters កាលពីថ្ងៃសៅរ៍ទី១៧ខែកុម្ភៈ, ពេលនេះប្រទេសចំនួន២ បានចេញមុខវាយប្រហារអ៊ុយក្រែន រឿងចង់ចូលរួមជាមួយអង្គការណាតូ នោះគឺមានអ៊ីតាលីនិងហូឡង់។

នាយករដ្ឋមន្ត្រីចាំផ្ទះហូឡង់ លោក Mark Rutte បាននិយាយក្នុងសន្និសីទសន្តិសុខទីក្រុង Munich ថា ការទទួលយកអ៊ុយក្រែនចូលណាតូ គឺមិនអាចទៅរួចទេ បើជម្លោះជាមួយរុស្ស៊ីនៅតែបន្ត។
ឆ្លើយតបទៅនឹងសំណួរថាតើបណ្តានាយករដ្ឋមន្ត្រីសហភាពអឺរ៉ុប នឹងគាំទ្រដោយផ្ទាល់ចំពោះសមាជិកភាពរបស់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលណាតូនាទីក្រុងវ៉ាស៊ីនតោន ក្នុងខែកក្កដាដែរឬអត់? លោកសង្កត់ធ្ងន់ថា ដរាបណាសង្រ្គាមកំពុងឆាបឆេះ អ៊ុយក្រែនច្បាស់ជាមិនអាចក្លាយជាសមាជិកណាតូបានឡើយ។ នេះគឺជារឿងដែលយើងត្រូវប្រុងប្រយ័ត្នឲ្យមែនទែន។

ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ក៏និយាយដែរថា ការផ្តល់សមាជិកភាពណាតូដល់អ៊ុយក្រែន ទាំងដែលពួកគេកំពុងជាប់គាំងក្នុងជម្លោះជាមួយរុស្ស៊ី គឺពិតជាគ្រោះថ្នាក់ណាស់សម្រាប់មនុស្សគ្រប់គ្នា ហើយអាចបង្កឲ្យផ្ទុះសង្គ្រាមលោកទៀត។
ថ្លែងក្នុងសន្និសីទដូចគ្នានោះ លោក Tajani បានរំលឹកឡើងវិញថា ណាតូ កំពុងធ្វើការលើសមាជិកភាពអ៊ុយក្រែន ប៉ុន្តែចាំបាច់ត្រូវធ្វើសកម្មភាពដោយប្រយ័ត្នប្រយែងជាជាងធ្វើការសម្រេចចិត្តដោយចេតនា ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការសម្រេចបាននូវគោលដៅទាំងនេះ។
ស្របពេលជាមួយគ្នានោះ លោកព្រមានថា “និយាយដោយត្រង់ទៅ វាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះអ្នកកំពុងប្រយុទ្ធជាមួយរុស្ស៊ី ហើយសម្រាប់សមាជិកពេញសិទ្ធិរបស់ណាតូ នេះមានន័យថា សង្គ្រាមលោកលើកទី៣ហើយ”។

សូមបញ្ជាក់ អ៊ុយក្រែនបានដាក់ពាក្យស្នើសុំធ្វើសមាហរណកម្ម ជាមួយផែនការសកម្មភាពសមាជិកណាតូក្នុងឆ្នាំ២០០៨ ហើយមួយទសវត្សរ៍ក្រោយមក ត្រូវបានដាក់បញ្ចូលក្នុងសមាជិកភាពរដ្ឋធម្មនុញ្ញរបស់ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក។
នៅឯកិច្ចប្រជុំកំពូលណាតូ ឆ្នាំមុនក្នុងទីក្រុង វីលនីញូស នៃប្រទេសលីទុយអានី, មេដឹកនាំប្លុកនេះលើកឡើងថា មានកន្លែងសមរម្យសម្រាប់អ៊ុយក្រែននៅក្នុងអង្គការណាតូ ប៉ុន្តែមិនបញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ។
យ៉ាងណាមិញ រុស្ស៊ី ចាត់ទុកការពង្រីកណាតូឆ្ពោះទៅព្រំដែនរបស់ខ្លួន ថាជាការគំរាមកំហែងសន្តិសុខដ៏ធំ ខណៈប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន អះអាងថា មហាអំណាចលោកខាងលិចកំពុងប្រើអ៊ុយក្រែន ដើម្បីប្រឆាំងរុស្ស៊ី បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាតូ ថា រុស្ស៊ី អាចវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុប បើផ្ទុះសង្គ្រាម ជាមួយលោកខាងលិច

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ