ព័ត៌មានអន្ដរជាតិ
រលកកម្តៅ ចាប់ផ្តើមវាយប្រហារភាគខាងត្បូងប្រទេស វៀតណាម
តាមការចុះផ្សាយរបស់ VN Express, ពេញមួយសប្តាហ៍កន្លងទៅ ភាគខាងត្បូងប្រទេសវៀតណាម បានរងការវាយប្រហារដោយរលកកម្តៅដ៏ខ្លាំង ហើយកម្តៅនឹងបន្តប៉ុន្មានថ្ងៃទៀត។

មជ្ឈមណ្ឌលជាតិព្យាករអាកាសធាតុវៀតណាម បានចេញសេចក្តីជូនដំណឹងសម្រាប់សីតុណ្ហភាពហក់ឡើងខ្លាំងចាប់ពី ៣២ដល់៣៧អង្សារសេកាលពីថ្ងៃអាទិត្យ។
ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ តំបន់ខ្លះបានជួបប្រទះសីតុណ្ហភាពលើស៣៧អង្សាសេទៅទៀត ដូចជានៅទីក្រុង Bien Hoa នៃខេត្ត Dong Nai ភាគអាគ្នេយ៍ប្រទេស ជាដើម។ ចំណែកនៅទីក្រុងហូជីមិញ សីតុណ្ហភាពខ្ពស់បំផុតនៅថ្ងៃដដែលនោះ គឺបានឈានដល់ ៣៦អង្សាសេ។

ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលខាងលើព្រមានថា អាកាសធាតុក្តៅខ្លាំងនាពេលបច្ចុប្បន្ននេះ នឹងបន្តរយៈពេលជាច្រើនថ្ងៃខាងមុខទៀត។
ទាក់ទិននឹងសីតុណ្ហភាពកើនឡើងនេះ មជ្ឈមណ្ឌល សូមណែនាំប្រជាជនត្រូវផឹកទឹកឲ្យបានច្រើននិងប្រុងប្រយ័ត្នចំពោះកម្តៅ ជាពិសេសពេលធ្វើដំណើរទៅណាមកណាយូរ ដើម្បីការពារហានិភ័យនៃជំងឺគ្រុនក្តៅ។

គេដឹងថា គំរូអាកាសធាតុបច្ចុប្បន្ននេះ គឺបណ្តាលមកពី El Niño ដែលជាបាតុភូតអាកាសធាតុ កំណត់ដោយការឡើងកម្តៅមិនធម្មតាលើផ្ទៃទឹកនៅក្នុងមហាសមុទ្រត្រូពិកប៉ាស៊ីហ្វិកភាគខាងកើត។ ពេលនេះ បាតុភូត El Niño កំពុងឈានដល់កម្រិតកំពូលហើយ និងត្រូវបានគេរំពឹងថា អូសបន្លាយពេលប៉ុន្មានខែខាងមុខទៀត។
វៀតណាម ព្រមានថា រដូវក្ដៅឆ្នាំ២០២៤ នឹងចូលមកដល់ឆាប់ៗ ហើយកម្តៅ នឹងក្តៅដូចឆ្នាំ២០២៣ ឬក្តៅលើសនោះទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រឹមឆ្នាំ២០៥០ រលកកម្តៅ នឹងសម្លាប់មនុស្ស លើសអត្រាបច្ចុប្បន្នដល់ទៅ ៣ដង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ