ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិក ទាមទារឲ្យ ណាតូ ដេញចោលសមាជិកណា ដែលចំណាយមិនគ្រប់ខ្ទង់
មន្ត្រីជាន់ខ្ពស់និងជាសមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានស្នើឲ្យ ណាតូ បណ្តេញប្រទេសណាដែលមិនចំណាយតាមគោលដៅ ចេញពីអង្គការនេះចោលទៅ។
សម្តីរបស់លោក ធ្វើឲ្យគេនឹកឃើញដល់ការព្រមានរបស់លោក ត្រាំ ដែលបង្កភាពចម្រូងចម្រាសខ្លាំងមែនទែន ពាក់ព័ន្ធនឹងរឿងរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។
គោលការណ៍របស់អង្គការណាតូ តម្រូវឲ្យរដ្ឋជាសមាជិកចំណាយយ៉ាងតិច២% នៃ GDP របស់ពួកគេ ចំពោះកញ្ចប់វិស័យការពារ ប៉ុន្តែបច្ចុប្បន្នមានសមាជិកត្រឹម១៩ប៉ុណ្ណោះក្នុងចំណោម៣១ ដែលអាចបំពេញតាមលក្ខខណ្ឌនេះបាន។
ថ្លែងទៅកាន់ CBS News កាលពីថ្ងៃអាទិត្យទី១៨ខែកុម្ភៈ លោក Graham និយាយថា លោកយល់ស្របជាមួយលោក ត្រាំ ដែលអះអាងថា “ប្រទេសណាតូទាំងអស់ គួរតែបង់ថ្លៃចំពោះការចំណាយ បើមិនដូច្នេះទេ ពួកគេមិនទទួលបានការការពារផ្នែកយោធាឡើយ”។
លោកបន្តថា “លោក ត្រាំ គិតត្រូវដែលចង់ឲ្យប្រទេសណាតូ បំពេញកាតព្វកិច្ចរបស់ពួកគេចំនួន២%។ យើងត្រូវប្រែក្លាយវាទៅជាកាតព្វកិច្ច ប្រសិនបើអ្នកមិនបង់ប្រាក់ទេ អ្នកនឹងត្រូវបណ្តេញចេញ។ ខ្ញុំជាអ្នកគាំទ្រដ៏ធំម្នាក់របស់ ណាតូ ប៉ុន្តែនៅខ្វះលុយ៧០ទៅ៨០ពាន់លានដុល្លារទៀត។ ប្រសិនបើអ្នកនៅក្នុងអង្គការ ណាតូ សូមបង់ប្រាក់ចំនួន ២%ទៅ”។
កាលពីសប្តាហ៍មុន អតីតប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ ប្រកាសថា គាត់នឹងមិនការពារប្រទេសណាតូណាមួយឡើយ ហើយលើកទឹកចិត្តរុស្ស៊ីឲ្យវាយប្រហារថែមទៀត លើសមាជិកណា ដែលមិនបំពេញតាមគោលដៅចំណាយ២% នៃ GDP របស់ពួកគេ។
ក្នុងឆ្នាំ២០១៤ សមាជិកសម្ព័ន្ធភាពមួយនេះ បានប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២% នៃ GDP របស់ពួកគេជារៀងរាល់ឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែកាលពីឆ្នាំមុន សមាជិកភាគច្រើនមិនអាចបំពេញតាមគោលដៅបានឡើយ។
ក្នុងចំណោមនោះ មានប្រទេសធំ២ ដែលមិនអាចបំពេញតាមគោលការណ៍បាន នោះគឺជាបារាំង និងអាល្លឺម៉ង់ ដែលសុទ្ធជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់សហភាពអឺរ៉ុប និងជាសមាជិកស្ថាបនិកនៃសម្ព័ន្ធភាពនេះទៀតផង។
សូមបញ្ជាក់ថា បើបូកបញ្ចូលគ្នាទៅ ប្រទេសចំនួន៣១របស់សម្ព័ន្ធភាពនេះ មានកញ្ចប់ថវិកាយោធារួមជាង១.១ពាន់ពាន់លានដុល្លារ, ទ័ពសកម្មជាង៣លាននាក់, ទ័ពបម្រុង២.៧លាននាក់ និងទ័ពប៉ារ៉ាជាង៧០០០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ