Connect with us

ព័ត៌មានអន្ដរជាតិ

ចាប់ខ្លួនម្ដាយម្នាក់ពីបទឃាតកម្ម ក្រោយរកឃើញកូនៗ ៣ នាក់ដេកស្លាប់ក្នុងផ្ទះនៅទីក្រុងរបស់ អង់គ្លេស

បានផុស

នៅ

ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សង្ស័យ​ពី​បទ​ឃាតកម្ម​ បន្ទាប់​ពី​កូនៗ ៣ ​នាក់​របស់នាងត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ផ្ទះ​មួយកន្លែង​ក្នុង​ទីក្រុង Bristol ប្រទេសអង់គ្លេស ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី១៩ ខែ​កុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសបានរកឃើញករណីនេះ បន្ទាប់ពីអ្នកជិតខាងបានរាយការណ៍ពីការប្រទះឃើញក្មេងៗ ៣ នាក់ស្លាប់នៅក្នុងផ្ទះមួយកន្លែងក្នុងទីក្រុង Bristol ។ សេចក្តី​ថ្លែងការណ៍​របស់​កម្លាំង​សមត្ថកិច្ចបាន​និយាយ​ថា ក្មេង​តូចៗ​ទាំងបីនាក់នេះ​បាន​​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ខណៈស្ត្រី​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មាន​អាយុ​ ៤២ ​ឆ្នាំកំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំង​របស់​ប៉ូលិស​នៅ​មន្ទីរពេទ្យ ។

ប្រជាជននៅតំបន់នេះពិតមានចម្ងល់ណាស់ថាតើព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់បែបនេះបានកើតឡើងយ៉ាងដូចម្តេច? ដោយសារវាជាសោកនាដកម្មដែលមិនគួរឲ្យជឿទាល់តែសោះដែលកុមារបីនាក់បានស្លាប់យ៉ាងគួរឲ្យសង្វេកបែបនេះ។

ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ពណ៌នាពី​ស្ត្រី​ដែលជាម្ដាយ​ត្រូវបាន​ចាប់​ខ្លួន​នោះថា នាង និងប្ដីរបស់នាងគឺជាជនជាតិស៊ូដង់់ ។ នាងបាននិយាយថា គ្រួសារនេះមានកូនប្រុស ២ នាក់អាយុប្រហែល ៨ ឆ្នាំនិង ៦ ឆ្នាំ និងកូនស្រីម្នាក់ទៀតមានអាយុប្រហែល ៤ ឆ្នាំ ។ នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីឃាតកម្មនេះ ដោយសារស្រ្តីជាម្ដាយមើលទៅសុភាព រួសរាយ និង​គួរ​ឲ្យ​ស្រឡាញ់ណាស់តែងតែមានស្នាមញញឹមនៅលើមុខរបស់នាង និងស្រឡាញ់កូនៗបន្ទាប់ពីបានផ្ដល់កំណើតឲ្យពួកគេ ។

គួរបញ្ជាក់ថា ករណីនេះប៉ូលិសមិនទាន់បានបំភ្លឺអំពីមូលហេតុនៃការស្លាប់របស់ក្មេងៗទាំងបីនាក់នេះច្បាស់នោះទេ ដោយកំពុងស្ថិតនៅក្រោមការស៊ើបអង្គេតនៅឡើយ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

ព័ត៌មានជាតិ៥៩ នាទីutes មុន

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ក្រុម​​អ្នកតវ៉ា​នៅស៊ែប៊ី​​នឹ​ងធ្វើ​ដំណើរ​៩០គីឡូម៉ែត្រ បង្កើន​ការ​ដាក់សម្ពាធ​​​លោក Vucic

Sokha Hotels

ព័ត៌មានពេញនិយម