Connect with us

ព័ត៌មានអន្ដរជាតិ

ដំណើរជីវិត និងការចាប់កំណើតអាជីពនយោបាយលោក ថាក់ស៊ីន

បានផុស

នៅ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃកាលពីថ្ងៃទី១៨ ខែកុម្ភៈ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ស្របពេលដែលស្ថានភាពរបស់លោកក៏ស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការសម្រេចលើកលែងទោសលើលោក ថាក់ស៊ីន ក៏ដោយសារតែអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះស្ថិតក្នុងបញ្ជីទណ្ឌិតចំនួន ៩៣០ នាក់ដែលត្រូវបានគេចាត់ទុកថាជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមក ហើយនេះគឺជាព្រឹត្តិការណ៍សំខាន់ៗក្នុងឆាកជីវិត និងអាជីពនយោបាយរបស់មហាសេដ្ឋីរូបនេះ ៖

-ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ ៖ លោក ថាក់ស៊ីន កើតក្នុងគ្រួសារមានដើមកំណើតជនជាតិចិនដ៏លេចធ្លោមួយនៅភាគខាងជើង ។

-ឆ្នាំ ១៩៨៧ ៖ បង្កើតក្រុមហ៊ុនទូរគមនាគមន៍ Shin និងក្លាយជាមហាសេដ្ឋីមានជាងគេបំផុតរបស់ប្រទេសថៃ ។

-ឆ្នាំ ១៩៩៤ ៖ ក្លាយជារដ្ឋមន្ត្រីការបរទេសក្នុងជួររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Chuan Leekpai ។

-ឆ្នាំ ១៩៩៥ ៖ កាន់ការជាឧបនាយករដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Banharn Silpa-archa ។

-ឆ្នាំ ១៩៩៦ ៖ មានឋានៈជាឧបនាយករដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Chavalit Yongchaiyudh ។

-ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ ៖ លោក ថាក់ស៊ីន បង្កើតគណបក្សថៃស្រឡាញ់ថៃ (TRT) ។

-ថ្ងៃទី៦ ខែមករា ឆ្នាំ២០០១ ៖ លោក ថាក់ស៊ីន នាំនាវា គណបក្សថៃស្រឡាញ់ថៃ ឈ្នះកៅអីសភាចំនួន ២៤៨ អាសនៈ ។

ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០១ ៖ លោក ថាក់ស៊ីន កាន់តំណែងជានាយករដ្ឋមន្ត្រីទី ២៣ របស់ថៃ ។

ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៥ ៖ គណបក្សថៃស្រឡាញ់ថៃ ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភាដោយរកបានកៅអី ៣៧៧ ក្នុងចំណោម ៥០០ អាសនៈ ហើយក្លាយជាគណបក្សដំបូងគេបង្កើតរដ្ឋាភិបាលឯកបក្ស ។

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៥ ៖ លោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីជាលើកទីពីរ ។

ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ៖ លោក ថាក់ស៊ីន ត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារ បន្ទាប់ពីសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យផ្ទុះតវ៉ាអស់រយៈពេលជាច្រើនខែ ហើយអតីតនាយករដ្ឋមន្ត្រីរូបនេះរត់ទៅជ្រកកោនជីវិតនយោបាយនៅបរទេស ។

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៧ ៖ គណបក្សថៃស្រឡាញ់ថៃ ត្រូវបានរំលាយចោលតាមដីការបស់តុលាការកំពូល ។

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ៖ លោក ថាក់ស៊ីន ត្រឡប់ចូលស្រុកវិញ បន្ទាប់ពីគណបក្សអំណាចប្រជាជន ដែលជាការចាប់បដិសន្ធិឡើងវិញរបស់បក្សថៃស្រឡាញ់ថៃ ឈ្នះការបោះឆ្នោត ។

ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៨ ៖ លោក ថាក់ស៊ីន ហោះទៅប្រទេសអង់គ្លេស ដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយ និងបន្តរស់នៅនិរទេសខ្លួន ។

ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ៖ លោក ថាក់ស៊ីន ត្រឡប់មកជាន់ទឹកដីថៃសាជាថ្មី ។

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ៖ លោក ថាក់ស៊ីន ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រពីការជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំមកនៅត្រឹម ១ ឆ្នាំ ។

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ៖ លោក ថាក់ស៊ីន ត្រូវបានដោះលែងឲ្យមានសេរីភាពមុនកាលកំណត់ ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានវិលត្រឡប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ ខណៈនៅថ្ងៃដដែលនោះ តុលាការកំពូលថៃក៏បានកាត់ទោសអតីតនាយករដ្ឋមន្ត្រីរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្ដីក្ដាំចំនួន ៣ ករណី ប៉ុន្តែត្រូវបានព្រះមហាក្សត្រសម្រេចព្រះទ័យលើកលែងទោសមកនៅត្រឹម ១ ឆ្នាំវិញ ហើយក៏បន្តអនុវត្តតាមទោសទណ្ឌ រហូតឈានដល់ការដោះលែងឲ្យមានសេរីភាពនេះតែម្ដង ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ថៃ ជាប់ជាប្រទេសមានកម្រិត IQ លំដាប់ទី ៥ នៅអាស៊ាន និង ៦៤ លើពិភព លោក តែចាញ់ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម