Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី តាមចាប់ខ្លួន តារាម៉ូដែល ថតលាត់អាវបង្ហាញសុដន់នៅមុខ វិហារប្រវត្តិសាស្រ្ត

បានផុស

នៅ

ក្រសួងមហាផ្ទៃរុស្ស៊ី បានចេញដីកាចាប់ខ្លួនតារាម៉ូដែលអាសអាភាសម្នាក់ឈ្មោះ Lolita Bogdanova ដោយសារតែរូបនាង ថតវីដេអូលាត់អាវបង្ហាញសុដន់នៅខាងក្រៅវិហារប្រវត្តិសាស្រ្ត St. Basil ក្នុងទីក្រុងមូស្គូ។

(រូបថត៖ East2West)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់ក្រសួងដែលផ្សាយបន្តដោយសារព័ត៌មាន RT កាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ បានបញ្ជាក់ថា តារាម៉ូដែលរូបនេះ ​ត្រូវដាក់ចូលក្នុងបញ្ជីតាមចាប់ខ្លួន ពាក់ព័ន្ធទង្វើមិនសមរម្យខាងលើ។

តាមពិតទៅ រឿងនេះកើតឡើងតាំងតែពីឆ្នាំ២០២១មកម្ល៉េះ នៅពេល Bogdanova ចេញវីដេអូស្រើបស្រាលដែលនាងបានបង្ហាញសុដន់ លើទីលានក្រហម Red Square។

វីដេអូនេះជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតលើ Bogdanova សម្រាប់ការចោទប្រកាន់ថាធ្វើឲ្យខូចអារម្មណ៍ដល់អ្នកមានជំនឿលើសាសនា ដែលជាបទល្មើសព្រហ្មទណ្ឌមួយនៅក្នុងប្រទេសរុស្ស៊ី។ 

(រូបថត៖ East2West)

មិនត្រឹមប៉ុណ្ណឹង អាកប្បកិរិយារបស់តារាម៉ូដែលរូបនេះ គឺបង្ហាញការមិនគោរពដោយបើកចំហចំពោះសង្គម ហើយបទល្មើស​នេះ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​ជា​អតិបរមា​។

នៅពេលនោះ Bogdanova ក៏បានសុំទោសរួចហើយដែរ ដោយទទូចថា នាងគ្មានចេតនាធ្វើឲ្យនរណាម្នាក់អាក់អន់ចិត្តស្រពន់ចិត្តឡើយ ប៉ុន្តែដោយសារវីដេអូនេះ ត្រូវបានជនទី៣ទម្លាយសាជាថ្មី ទើបធ្វើឲ្យក្រសួងមហាផ្ទៃរុស្ស៊ី ចេញដីការចាប់ខ្លួននាងតែម្តង។

សូមបញ្ជាក់ថា បច្ចុប្បន្នតារាម៉ូដែលរូបនេះ បានគេចខ្លួនចេញពីប្រទេសហើយ ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី, រូបនាងកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ថា ទ័ពណាតូ ជួយប្រយុទ្ធឲ្យអ៊ុយក្រែន រួចទៅហើយ តែក្លែងខ្លួនជា ទាហានស៊ីឈ្នួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម