ព័ត៌មានអន្ដរជាតិ
កុមារនៅហ្គាហ្សា ខ្វះអាហារូបត្ថម្ភខ្លាំងឡើងៗ កំពុងគំរាមកំហែងធ្ងន់ធ្ងរ ដល់អាយុជីវិត
មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយនៅថ្ងៃអង្គារទី២០ខែកុម្ភៈថា កង្វះអាហារូបត្ថម្ភកាន់តែធ្ងន់ធ្ងរឡើងៗក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ និងស្រ្តីបំបៅកូនដោយទឹកដោះ នៅតំបន់ហ្គាហ្សាស្ទ្រីប កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ UNICEF និយាយថា “ខណៈជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីបបានឈានចូលដល់សប្តាហ៍ទី២០ហើយនោះ អាហារនិងទឹកសុវត្ថិភាព បែរជាខ្វះខាតមិនគួរឲ្យជឿ ហើយជំងឺក៏សម្បូរដែរ ដោយបង្កជាប៉ះពាល់ដល់អាហារូបត្ថម្ភនិងភាពស៊ាំរបស់កុមារ រួចបណ្តាលឲ្យមានការកើនឡើងនៃកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរជាទីបំផុត”។
ស្ថានការណ៍នេះ គឺត្រូវបានគេមើលឃើញថា ធ្ងន់ធ្ងរខ្លាំងមែនទែននៅភាគខាងជើង ដែលទីនោះ មានកុមារអាយុក្រោម២ឆ្នាំម្នាក់ក្នុងចំណោម៦នាក់ កំពុងខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។

មិនត្រឹមប៉ុណ្ណឹង ស្ថានភាពនៅភាគខាងត្បូងតំបន់ហ្គាហ្សា ក៏មិនខុសអីពីភាគខាងជើងដែរ បន្ទាប់ពីគេរកឃើញថា កុមារអាយុក្រោម២ឆ្នាំ ប្រមាណ៥% កំពុងខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា “នេះគឺជាព័ស្តុតាងច្បាស់ៗថា ការទទួលបានជំនួយមនុស្សធម៌គឺពិតជាចាំបាច់បំផុត និងអាចជួយការពារលទ្ធផលអាក្រក់ណាមួយបាន”។

ស្របពេលជាមួយគ្នានោះ តាមការអះអាងពីនាយកប្រតិបត្តិរងនៃអង្គការ UNICEF ទទួលបន្ទុកសកម្មភាពមនុស្សធម៌និងប្រតិបត្តិការផ្គត់ផ្គង់ លោក Ted Chaiban, “ប្រសិនបើជម្លោះមិនបញ្ចប់នៅពេលនេះទេ អាហារូបត្ថម្ភរបស់កុមារនឹងបន្តធ្លាក់ចុះ ដែលនាំទៅដល់ការស្លាប់ ឬបញ្ហាសុខភាពដែលនឹងប៉ះពាល់ដល់កុមារនៃតំបន់ហ្គាហ្សាអស់មួយជីវិត និងមានផលវិបាកជាបន្តបន្ទាប់ទៀត”។
សូមជម្រាបជាថ្មី អ៊ីស្រាអែល បានចាប់ផ្តើមវាយលុកជ្រោយហ្គាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃទី៧ខែតុលា។ ការទម្លាក់គ្រាប់បែកមិនប្រណីដៃរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជិត៣០០០០នាក់ និងរបួសជិត ៧០០០០នាក់ ថែមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធតំបន់នេះ ឲ្យរាបដូចកន្ទេលផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មួយថ្ងៃ កុមារប៉ាឡេស្ទីនជាង១០នាក់ ត្រូវពិការជើង ហើយវះកាត់ទាំងមិនចាក់ថ្នាំស្ពឹកទៀត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?