ព័ត៌មានអន្ដរជាតិ
បុគ្គលិកក្នុងហាងមួយនៅអាមេរិក បានលុយធីប១ម៉ឺនដុល្លារពីភ្ញៀវ ក្រោមហេតុផលដ៏ភ្ញាក់ផ្អើល
អតិថិជនដែលមានចិត្តសប្បុរសម្នាក់បានឲ្យលុយធីបចំនួនជាង១០,០០០ដុល្លារ ដល់បុគ្គលិកភោជនីយដ្ឋាន មូលហេតុនៃការផ្តល់ប្រាក់ដ៏ច្រើនសន្លឹកនេះដោយសារតែភ្ញៀវម្នាក់ចង់ប៉ះប៉ូវភាពសោកសៅសម្រាប់ការស្លាប់របស់មិត្ត ហើយក៏កំពុងតែធ្វើដំណើរទៅចូលរួមពិធីបុណ្យសពនោះផងដែរ។
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ គេហទំព័រអន្តរជាតិ nypost បានបង្ហាញពីរឿងដ៏គួរឲ្យចាប់អារម្មណ៍ ដែលបានកើតឡើងនៅភោជនីយដ្ឋានមួយក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក នៅពេលដែលអ្នករត់តុបានឃើញថា អតិថិជនបានបន្សល់ទុកប្រាក់ជំនួយចំនួន ១០,០០០ ដុល្លារ ទោះបីតម្លៃអាហារសរុបត្រឹមតែ១០០ដុល្លារក៏ដោយ។

ថ្វីបើយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងភោជនីយដ្ឋាន Tim Sweeney បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “ជាធម្មតាអតិថិជនបានឲ្យលុយធីបដល់បុគ្គលិកជាប្រាក់អតិបរមាត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះ! គ្មាននរណាម្នាក់ធ្លាប់មានចិត្តសប្បុរសបែបនេះពីមុនមកទេ” ។
ក្រោយការស៊ើបអង្កេតបន្ថែមក៏បានរកឃើញដូច្នេះ អតិថិជនដ៏សប្បុរសម្នាក់ឈ្មោះ Mark មានបំណងបន្សល់ទុកប្រាក់ ១០,០០០ ដុល្លារក្នុងការចងចាំមិត្តភ័ក្តិម្នាក់ដែលបានស្លាប់ថ្មីៗនេះ ស្របពេលដែលដំណើរទស្សនកិច្ចនេះទៅរដ្ឋ Michigan គឺដើម្បីចូលរួមពិធីបុណ្យសពរបស់មិត្តដូចគ្នា។
នៅពេលដឹងពីមូលហេតុនៃជំនួយទឹកប្រាក់ដ៏ច្រើនសន្ធឹកនោះ Paige Mullick ដែលជាអ្នករត់តុបានទទួលលុយធីបបានសម្រេចចិត្តចែករំលែកប្រាក់សប្បុរសធម៌ជាមួយមិត្តរួមការងាររបស់នាង។ នាងបានបែងចែកក្នុងចំណោមបុគ្គលិកទាំង៩នាក់ ហើយម្នាក់ៗទទួលបានប្រមាណ១ពាន់ដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូបង្រៀនអាមេរិកម្នាក់ ត្រូវបណ្តេញចេញពីការងារ ក្រោយលក់វីដេអូសិចលើវេបសាយ OnlyFans

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ