ព័ត៌មានអន្ដរជាតិ
កូនក្រមុំចិនវ័យ៥៩ឆ្នាំ ខឹងដែលខ្លួនរៀបការជាមួយកូនកំលោះវ័យក្មេងជាងនាងដាច់
បុរសជនជាតិចិនមានវ័យក្មេងម្នាក់ រៀបការជាមួយស្ត្រីមេម៉ាយតាមរយៈសេវាកម្មណាត់ជួប មុននឹងរឿងដ៏ច្របូកច្របល់កើតឡើងក្នុងថ្ងៃមង្គលការ ខណៈដែលកូនក្រមុំខឹងមិនព្រមចុះពីឡាន ដល់ថ្នាក់ម្តាយក្មេកអង្វរកូនប្រសារស្រីទើបរូបនាងចុះមកទាំងមុខក្រម៉ូវ។

រឿងរ៉ាវខាងលើនេះបានកើតឡើងកាលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ តាមរយៈគេហទំព័រ Thiager បានរាយការណ៍អំពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងពិធីមង្គលការរបស់បុរសឈ្មោះ Hoang អាយុ ២៧ ឆ្នាំ និងនារីវ័យចំណាស់ Jung អាយុ ៥៩ ឆ្នាំជាស្ត្រីមេម៉ាយ បន្ទាប់ពីពិធីមង្គលការទើបតែចាប់ផ្តើម កូនក្រមុំអាយុជ្រេមិនព្រមចុះពីឡានទៅធ្វើពិធី រហូតបង្កើតភាពច្របូកច្របល់យ៉ាងខ្លាំងក្នុងចំណោមភ្ញៀវដែលបានចូលរួមក្នុងពិធីនោះ។
ក្រោយមកម្ដាយមីងកូនកំលោះដើរចូលសួរពីមូលហេតុនាងមិនព្រមចុះពីឡាន។ ពេលនោះកូនក្រមុំស្រែកទាំងមិនសប្បាយចិត្តថានាងចាស់ជាងម្តាយប្តី។ បើម្ដាយក្មេកមិនមកយកនាងទៅចេញពីឡានទេ ដាច់ខាតនឹងមិនដើរចុះទេ។
យ៉ាងណាក៏ដោយ ក្រោយបានដឹងចម្លើយពីកូនក្រមុំ ងាកទៅកូនកំលោះមិនដឹងត្រូវធ្វើអ្វីបន្តទៀត ទើបរូបលោកបានទូរស័ព្ទទៅម្តាយឲ្យចេញមកដោះស្រាយស្ថានការណ៍ដោយអង្វរសុំអនាគតកូនប្រសាស្រីចុះពីឡាន ទៅចូលរួមពិធីមង្គលការ។ ទីបំផុត កូនក្រមុំបានយល់ព្រមចុះពីឡាន ហើយក្នុងពិធីនោះ អ្នករាល់គ្នានឹងកត់សម្គាល់ឃើញទឹកមុខកូនក្រមុំតែងតែខឹង។ នាងក៏មិនបានក្រាបបង្គំឪពុកម្ដាយរបស់ប្ដីនាងទៅតាមប្រពៃណីដែរ។
បន្ទាប់ពីពិធីមង្គលការបានចប់សព្វគ្រប់ ភ្ញៀវម្នាក់បានចែករំលែករឿងដែលបានកើតឡើងក្នុងថ្ងៃនោះលើបណ្ដាញសង្គម។ អ្នកលេងអ៊ីនធឺណិតក៏បានរិះគន់អាកប្បកិរិយារបស់ស្រ្តីមេម៉ាយ ដែលមិនបានបំពេញតួនាទីជាភរិយា និងកូនប្រសាដ៏ល្អ សូម្បីតែនៅក្នុងពិធីមង្គលការ។
លើសពីនេះ អ្នកលេងអ៊ីនធឺណិតមួយចំនួន ក៏បានបញ្ចេញមតិ និងរិះគន់ខាងកូនកំលោះថា ប្រញាប់រៀបការពេក ទាំងមិនស្គាល់ដៃគូឲ្យបានច្បាស់សិន ការដែលអ្នកទាំងពីរមិនស្គាល់អត្តចរិតរបស់គ្នា ទើបមានរឿងនេះកើតឡើង។ ងាកទៅមើលជីវិតរបស់កូនកំលោះអាយុ ២៧ ឆ្នាំវិញ ទោះបីជាគាត់នៅក្មេងក៏ដោយ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារមិនសូវល្អទេ។ ដូច្នេះហើយលោកមិនអាចមានសមត្ថភាពដឹកនាំគ្រួសា ទើបទៅជាក្រៀមក្រំ គាត់ក៏សម្រេចចិត្តប្រើសេវាណាត់ជួប រហូតដល់ជួបលោកស្រី Jung។ ទោះបីជាកូនក្រមុំមិនពេញចិត្តក៏ដោយ បន្ទាប់ពីបានស្តាប់ការបញ្ចុះបញ្ចូលរបស់សេវាផ្គូផ្គង អ្នកទាំងពីរបានយល់ព្រមរៀបការតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនក្រមុំចិនពាក់មាសតម្លៃ៣០លានដុល្លារស្រោចខ្លួន បង្ហាញពីភាពមានបានក្នុងថ្ងៃរៀបការ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ