ព័ត៌មានអន្ដរជាតិ
EU បើកការស៊ើបអង្កេតលើ TikToK ជុំវិញច្បាប់ការពារអនីតិជន
សហភាពអឺរ៉ុបបានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការលើ TikTok ដើម្បីកំណត់ថាតើកម្មវិធីមួយនេះកំពុងមានវិធីសាស្រ្តគ្រប់គ្រាន់ដើម្បីការពារអនីតិជននៅលើវេទិការបស់ខ្លួន ក៏ដូចជាពិនិត្យមើលការរំលោភសិទ្ធិពាក់ព័ន្ធផ្សេងទៀតនៃច្បាប់សេវាកម្មឌីជីថលហើយឬនៅ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី២០ ខែកុម្ភៈនេះ ។
គណៈកម្មការអឺរ៉ុបនឹងស៊ើបអង្កេតលើមុខងារ ប្រព័ន្ធ និងគោលនយោបាយរបស់ TikTok ទាក់ទងនឹងការរំលោភសិទ្ធិដែលសង្ស័យមួយចំនួន ។ គណៈកម្មាការនេះនឹងវាយតម្លៃថាតើកម្មវិធីកម្សាន្តដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ប្រទេសចិនមួយនេះ កំពុងបំពេញតាមតម្រូវការសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដើម្បីកាត់បន្ថយហានិភ័យនៃអ្នកប្រើប្រាស់ដែលញៀននឹងមាតិការបស់ពួកគេ ក៏ដូចជាការពារឯកជនភាព និងសុវត្ថិភាពរបស់អនីតិជនហើយឬនៅ ខណៈការស៊ើបអង្កេតក៏នឹងពិនិត្យមើលថាតើ TikTok មានតម្លាភាពអំពីការផ្សាយពាណិជ្ជកម្មនៅលើវេទិការបស់ខ្លួនដែរឬទេ ។
គណៈកម្មការអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទថា ឧបករណ៍ផ្ទៀងផ្ទាត់អាយុរបស់ TikTok ដែលមានគោលបំណងការពារកុមារពីការចូលប្រើមាតិកាមិនសមរម្យអាចមិនមានប្រក្រតីភាព និងប្រសិទ្ធភាព ខណៈអ្នកនាំពាក្យ TikTok និយាយថា ក្រុមហ៊ុនបានបង្កើតលក្ខណៈពិសេស និងការកំណត់ដើម្បីការពារក្មេងជំទង់ និងរក្សាក្មេងអាយុក្រោម ១៣ ឆ្នាំមិនឲ្យលេងកម្សាន្តវេទិកានេះ ក៏ដូចជាបន្តធ្វើការជាមួយអ្នកជំនាញដើម្បីរក្សាយុវជននៅលើ TikTok ឲ្យមានសុវត្ថិភាព ។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងប្រតិបត្តិការនៅក្នុងសហភាពអឺរ៉ុបត្រូវមានកាតព្វកិច្ចគោរពតាមច្បាប់ដែលមានចែងក្នុងច្បាប់សេវាកម្មឌីជីថលដែលបានអនុម័តនៅក្នុងខែសីហា ដែលដាក់កំហិតលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលមានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាង ៤៥ លាននាក់ ខណៈ TikTok មានអ្នកប្រើប្រាស់សកម្មប្រចាំខែជិត ១៣៦ លាននាក់នៅក្នុងសហភាពអឺរ៉ុប ហើយក្រុមហ៊ុនដែលរកឃើញថាបានបំពានច្បាប់អាចត្រូវបានផាកពិន័យ ៦ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ ។
គួរបញ្ជាក់ថា ជាលើកទីពីរហើយក្នុងរយៈពេលជាច្រើនខែដែលគណៈកម្មការនេះបានចាប់ផ្តើមដំណើរការជាផ្លូវការប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដោយនៅក្នុងខែធ្នូស្ថាប័ននេះនិយាយថា ខ្លួនបានស៊ើបអង្កេតក្រុមហ៊ុន X ដើម្បីកំណត់ថា បណ្ដាញសង្គមមួយនេះបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចផ្លូវច្បាប់មួយចំនួនក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមាតិកាខុសច្បាប់ និងព័ត៌មានមិនពិត ៕
អត្ថបទ ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច