ព័ត៌មានអន្ដរជាតិ
រកឃើញហានិភ័យសុខភាព៣យ៉ាង កើតឡើងចំពោះអ្នកចាក់វ៉ាក់សាំងកូវីដ
ការសិក្សាទ្រង់ទ្រាយធំជាសកលបង្ហាញថា អ្នកចាក់វ៉ាក់សាំងកូវីដ១៩ បានជួបប្រទះហានិភ័យសុខភាព៣យ៉ាងដូចជា បេះដូង កកឈាម និងប្រព័ន្ធប្រសាទ ប៉ុន្តែមិនប៉ះពាល់ខ្លាំងក្លាណាស់ណាទេ។

យោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Vaccine កាលពីសប្តាហ៍មុន, សម្ព័ន្ធអ្នកជំនាញវ៉ាក់សាំងអន្តរជាតិ បានពិនិត្យតាមដានបញ្ហាវេជ្ជសាស្រ្តចំនួន១៣ ក្នុងចំណោមអ្នកទទួលវ៉ាក់សាំងប្រមាណ៩៩លាននាក់ នៅទូទាំង៨ប្រទេស។
ក្នុងចំណោមនោះ ពួកគេបញ្ជាក់ថា វ៉ាក់សាំង Pfizer, Moderna និង AstraZeneca ត្រូវបានផ្សារភ្ជាប់ខ្លាំងបំផុតជាមួយហានិភ័យសុខភាពទាំង៣ខាងលើ ហើយហានិភ័យខ្ពស់ជាងគេក្នុងចំណោមនោះគឺពាក់ព័ន្ធសរសៃប្រសាទ ដែលធ្វើឲ្យមនុស្សពិបាកដើរ ឬគិត។

ស្របពេលជាមួយគ្នានោះ ការស្រាវជ្រាវរកឃើញថា ការរលាកសាច់ដុំបេះដូង ក៏ត្រូវបានគេរកឃើញជាបន្តបន្ទាប់ផងដែរ ក្រោយការចាក់វ៉ាក់សាំងប្រភេទ mRNA ដូសទីមួយ ទីពីរ និងទីបី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមនេះបញ្ជាក់ថា ហានិភ័យនៃការវិវត្តទៅជាជំងឺណាមួយ គឺមានកម្រិតទាបនៅឡើយ។ ជាឧទាហរណ៍ អ្នកចាក់វ៉ាក់សាំងចំនួន១៣ពាន់លានដូស មានអ្នកជួបប្រទះបញ្ហាដូចខាងលើត្រឹម ២០០០នាក់ប៉ុណ្ណោះ។

វេជ្ជបណ្ឌិត Harlan Krumholz នាយកមជ្ឈមណ្ឌលមន្ទីរពេទ្យ Yale New Haven ទទួលបន្ទុកស្រាវជ្រាវនិងវាយតម្លៃលទ្ធផល និងជាអ្នកដឹកនាំការសិក្សា បាននិយាយថា “វ៉ាក់សាំងបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ប៉ុន្តែអាចមានមនុស្សមួយចំនួនតូច រងផលប៉ះពាល់ធ្ងន់ធ្ងរ”។
សូមបញ្ជាក់ វ៉ាក់សាំងកូវីដជាង១៣.៥ពាន់លានដូស ត្រូវបានចាក់ទូទាំងពិភពលោកក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដោយបញ្ចៀសការស្លាប់មនុស្សជាង១៩លាននាក់ ទូទាំងពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
អត្ថបទ៖ ទីក្រុងហូជីមិញ គិតគូរឲ្យចាក់វ៉ាក់សាំងកូវីដឡើងវិញ ដើម្បីការពារវីរុសបំប្លែងថ្មីឆ្លងខ្លាំង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ