ព័ត៌មានអន្ដរជាតិ
ចារកម្មកូរ៉េខាងត្បូង៖ Hacker កូរ៉េខាងជើងលួចទិន្នន័យវ៉ាក់សាំងពីក្រុមហ៊ុន Pfizer
យោងតាមមន្រ្តីស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានប៉ុនប៉ង Hack បច្ចេកវិទ្យាវ៉ាក់សាំងកូវីដពីក្រុមហ៊ុនឱសថអាមេរិក Pfizer។
បច្ចុប្បន្ននេះ គេនៅមិនទាន់ដឹងច្បាស់ទេថាតើទិន្នន័យអ្វីដែលត្រូវបានលួច។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុក Yonhap បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍ជាតិរបស់កូរ៉េខាងត្បូង បានធ្វើសេចក្តីរាយការណ៍ជាលក្ខណៈឯកជនដល់សមាជិកសភា អំពីការវាយប្រហារនេះ។
ស្របពេលជាមួយគ្នានោះ ទូរទស្សន៍ BBC បានសុំការអត្ថាធិប្បាយពី Pfizer ប៉ុន្តែក្រុមហ៊ុនមិនទាន់ឆ្លើយតបនៅឡើយទេ។
ប្រទេសកូរ៉េខាងជើង មិនទាន់បានរាយការណ៍ពីការឆ្លងជំងឺកូវីដ១៩សូម្បីតែមួយករណី។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះនឹងទទួលបានវ៉ាក់សាំង AstraZeneca-Oxford ចំនួនពីរលានដូសនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនកាលពីខែមករាឆ្នាំមុន ពោលគឺភ្លាមៗបន្ទាប់ពីវីរុសកូរ៉ូណាបានចាប់ផ្តើមផ្ទុះឡើងនៅក្នុងប្រទេសចិន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មានប្រទេស និងដែនដីប៉ុន្មានហើយទទួលការចាក់វ៉ាក់សាំងកូវីដ
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច