ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រៀមទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញទៅសួរសុខទុក្ខ
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងត្រៀមទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលនឹងអញ្ចើញធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខលោក ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២០ ខែកុម្ភៈ ។

សារព័ត៌មាន Bangkok Post បានធ្វើការអត្ថាធិប្បាយថា អតីតនាយករដ្ឋមន្ត្រីថៃ និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា ទាំងពីររូប បានបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ ហើយអំឡុងពេលនេះ លោក ថាក់ស៊ីន ក៏បានត្រៀមខ្លួនស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលនឹងចាកចេញពីកម្ពុជា ធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខគាត់ បន្ទាប់ពីត្រូវបានតុលាការសម្រេចកាត់ទោសព្យួរ ឱ្យរស់នៅក្រៅឃុំ ។ ប៉ន្តែប្រភពមិនបានបញ្ជាក់ទេថា តើថ្ងៃណាម្ដេចតេជោ នឹងអញ្ជើញទៅដល់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានតុលាការថៃសម្រេចកាត់ទោសព្យួរពិសេស និងឱ្យរស់នៅក្រៅឃុំសាកល្បងរយ:ពេល ៦ខែ ហើយប្រសិនបើគាត់អនុវត្តត្រឹមត្រូវទៅតាមលក្ខខណ្ឌច្បាប់ដែលបានកំណត់ នោះ៦ ខែក្រោយ គាត់នឹងត្រូវតុលាការប្រកាសរួចទោសទាំងអស់តែម្ដង ។ គ្រាន់តែបានត្រឡប់មកផ្ទះវិញ គេឃើញនៅលើបណ្ដាញសង្គមថៃមានការសាទរជាខ្លាំងទៅកាន់បុរសអ្នកជំនួញវ័យ ៧៤ឆ្នាំរូបនេះ ។ ហើយចំពោះស្ថានភាពសុខភាពរបស់គាត់ ក៏មិនមានសញ្ញាគួរឱ្យព្រួយបារម្ភនោះដែរ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល



-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត