Connect with us

ព័ត៌មានអន្ដរជាតិ

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចលោក ពូទីន ថា ទ័ពណាតូជាង ៣ ម៉ឺននាក់រំកិល​ចូលកៀកព្រំដែន រុស្ស៊ី-បេឡារុស

បានផុស

នៅ

កងទ័ពអង្គការណាតូប្រហែល ៣២,០០០ នាក់ រថពាសដែកជាង ១,០០០ គ្រឿង យន្តហោះ និងឧទ្ធម្ភាគចក្រជាង ២៣០ គ្រឿងបានរំកិលចូលកៀកនៅជិតព្រំដែនរបស់រុស្ស៊ី និងបេឡារុស ស្របពេលដែលភ្លើងសង្គ្រាមនៅអ៊ុយក្រែនខិតជិតដល់ពេល ២ ឆ្នាំ ។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតីបេឡារុស Alexander Lukashenko និងចុះផ្សាយដោយសារព័ត៌មាន Sputnik កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Lukashenko លើកឡើងថា “បច្ចុប្បន្នស្ថានការណ៍នៅអឺរ៉ុបមិនទាន់ស្ងាត់បាត់សូន្យនៅឡើយទេ រួមទាំងនៅជិតព្រំដែនរបស់យើងផងដែរ ។ ទីនៅជិតខាងប្រទេសបេឡារុស និងរុស្ស៊ីកាន់តែក្លាយជាមុខព្រួញនៃប្រតិបត្តិការរបស់សម្ព័ន្ធភាពអឺរ៉ុប ហើយក្នុងនោះកងកម្លាំងប្រដាប់អាវុធរួបរួមនៃអង្គការណាតូ និងសហរដ្ឋអាមេរិកប្រហែល ៣២,០០០ នាក់កំពុងបោះជំរំ និងឈរជើងកៀកៗយើង” ។

ក្រៅពីកម្លាំងទ័ពជាង ៣ ម៉ឺននាក់នេះហើយ លោកប្រធានាធិបតីដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ីរូបនេះបញ្ជាក់ទៀតថា កម្លាំងទ័ពអង្គការណាតូក៏បញ្ចេញរថពាសដែកជាង ១,០០០ គ្រឿង ប្រព័ន្ធកាំភ្លើងធំ និងកាំភ្លើងត្បាល់ប្រហែល ១៦០ គ្រឿង យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រចំនួន ២៣៥ គ្រឿងផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែមករាបានឲ្យដឹងថា ទាហានអង្គការណាតូទាំងនេះ គឺជាកម្លាំងទ័ពដែលធ្វើសមយុទ្ធយោធាខ្នាតធំបំផុតមិនធ្លាប់មាននៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក ជាពិសេសនេះគឺជាលំហាត់សមដែលទាហានអាមេរិកអាចពង្រឹងដល់សម្ព័ន្ធមិត្តក្នុងប្រទេសជាប់ភូមិផងរបងជាមួយរុស្ស៊ី ប្រសិនបើផ្ទុះជម្លោះណាមួយជាយថាហេតុ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការណាតូហាក់សម្ញែងកម្លាំងមិនធ្លាប់មានពីមុនមកឡើយនៅក្បែរមាត់ទ្វារព្រំដែនភាគខាងលិចរុស្ស៊ី ខណៈរដ្ឋាភិបាលទីក្រុងមូស្គូបានសម្ដែងក្ដីភ័យព្រួយម្ដងជាពីរដងអំពីការបង្កើតកងកម្លាំងរបស់សម្ព័ន្ធភាពនៅអឺរ៉ុប ជាពិសេសចាប់តាំងពីប្លុកនេះធ្វើជាខ្នងបង្អែកដល់អ៊ុយក្រែនក្នុងភ្លើងសង្គ្រាមជាមួយរុស្ស៊ី ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជិត ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក បណ្តាប្រទេសណាតូបានខ្នះខ្នែងផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ខណៈវិមានក្រឹមឡាំងក៏បានព្រមានស្ទើរតែសឹកមាត់ហើយថា រាល់សព្វាវុធរបស់លោកខាងលិចដែលធ្លាក់ដល់ដៃអ៊ុយក្រែន នឹងក្លាយជាផ្ទាំងស៊ីបស្របច្បាប់សម្រាប់ការវាយប្រហាររបស់រុស្ស៊ី ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាមេរិក ព្រមានលោក ពូទីន កុំមកចេះជ្រៀតជ្រែកការបោះឆ្នោតរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម