ព័ត៌មានអន្ដរជាតិ
អាមេរិក បន្ត វេតូ លើសេចក្តីសម្រេច បទឈប់បាញ់នៅ ហ្គាហ្សា
ជាថ្មីម្តងទៀត សហរដ្ឋអាមេរិក បានវេតូលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃពុធទី២១ខែកុម្ភៈ, ក្នុងចំណោមសមាជិកទាំង១៥របស់ក្រុមប្រឹក្សានេះ មាន១៣ប្រទេសទៅហើយដែលគាំទ្រ ប៉ុន្តែមានតែអាមេរិកប៉ុណ្ណោះដែលប្រឆាំង ខណៈអង់គ្លេស អនុបវាទចំពោះសេចក្តីសម្រេចដែលព្រាងដោយប្រទេសអាល់ហ្សេរី។
ដោយសំដៅទៅកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងប្រទេសដទៃទៀត ក្នុងការសម្រុះសម្រួលផ្អាកប្រយុទ្ធគ្នា ជាថ្នូនឹងការដោះលែងចំណាប់ខ្មាំងដែលស្ថិតក្នុងដៃក្រុមហាម៉ាស, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield និយាយបន្ទាប់ពីការបោះឆ្នោតថា សេចក្តីសម្រេចស្តីពីបទឈប់បាញ់ គឺមិនអាចចាក់គ្រឹះសម្រាប់សន្តិភាពប្រកបដោយនិរន្តរភាពបានឡើយ ហើយនឹងធ្វើឲ្យការចរចាស្ថិតក្នុងគ្រោះថ្នាក់ថែមទៀត។

លោកស្រីបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងដាក់ឯកសារព្រាងរបស់ខ្លួនផ្ទាល់តែម្តង ដែលនឹងអំពាវនាវឲ្យមានបទឈប់បាញ់ជាបណ្តោះអាសន្ន ភ្ជាប់ទៅនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់។
ពាក់ព័ន្ធការវេតូរបស់អាមេរិក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ UN លោក Vassily Nebenzia បានស្តីបន្ទោសខ្លាំងៗថា ទីក្រុងវ៉ាស៊ីនតោន កំពុងទុកឲ្យជនស៊ីវិលរាប់ពាន់នាក់ទៀតនៅហ្គាហ្សា រង់ចាំថ្ងៃស្លាប់។

សូមបញ្ជាក់ នេះគឺជាលើកទីបួនហើយ ដែលសហរដ្ឋអាមេរិក វេតូលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីតំបន់ហ្គាហ្សា ចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន, គិតត្រឹមថ្ងៃអង្គារទី២០ខែកុម្ភៈឆ្នាំ២០២៤ តួលេខមនុស្សស្លាប់ដោយសារការសងសឹករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានកើនដល់ ២៩១៩៥នាក់ និងរបួស ៦៩១៧០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មហាសន្និបាត UN អនុម័តសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ