ព័ត៌មានអន្ដរជាតិ
រកឃើញ Black Hole កំណាច មួយថ្ងៃ ស៊ីផ្កាយអស់មួយ និងភ្លឺជាងព្រះអាទិត្យ ៥០០ទ្រីលានដង
ក្រុមតារាវិទូ បានរកឃើញវត្ថុភ្លឺបំផុតនៅក្នុងចក្រវាល ដោយពួកគេចាត់ទុកថា នោះជា Black Hole កំណាច ដែលមួយថ្ងៃ ស៊ីផ្កាយអស់មួយ។ Black Hole នេះ ត្រូវបានគេឲ្យឈ្មោះ J0529-4351 ស្ថិតនៅចម្ងាយ១២ពាន់លានឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់យើង និងមានម៉ាស់ប្រហែល១៧ពាន់លានដងនៃព្រះអាទិត្យ ហើយក៏មានពន្លឺភ្លឺជាងព្រះអាទិត្យ ៥០០ទ្រីលានដងផងដែរ។

តាមការចេញផ្សាយដោយ Daily Mail, ដោយសារតែទំនាញដ៏មហិមារបស់វា Balck Hole នេះកាន់តែរីកធំឡើងៗដោយលេបអ្វីនៅជិតៗ មិនថាជាផ្កាយ ភព និងសូម្បីតែប្រហោងខ្មៅផ្សេងទៀតនោះទេ។
វត្ថុដែលកំពុងទាញចូលទៅក្នុង J0529-4351 បង្កើតបានជាឌីសដ៏អស្ចារ្យ ដែលមានអង្កត់ផ្ចិតប្រាំពីរឆ្នាំពន្លឺ ហើយនោះគឺស្មើនឹងប្រហែល១៥០០០ដងនៃចម្ងាយពីព្រះអាទិត្យ ទៅភពណិបទូន។

J0529-4351 ត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្រ្តដឹកនាំដោយសាស្ត្រាចារ្យរង Christian Wolf នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) ក្នុងទីក្រុងកង់បេរ៉ា។
ទោះបីជាយ៉ាងណាក៏ដោយ លោកសាស្រ្តាចារ្យ Wolf អះអាងថា “Balck Hole នេះមិនមានអ្វីត្រូវខ្លាចទេព្រោះវាស្ថិតនៅឆ្ងាយពេកហើយ។ បើតាមការគណនា ចម្ងាយពីប្រព័ន្ធរបស់យើងទៅទីនោះ ត្រូវចាយពេលជាង ១២ពាន់លានឆ្នាំឯណោះ ទើបដល់”។

លោកបានប្រាប់ទស្សនាវដ្តី Nature Astronomy ថា ចំពោះមូលហេតុដែល J0529-4351 ទើបត្រូវបានគេប្រទះឃើញឥឡូវនេះ និងចាត់ទុកថាវាជាវត្ថុដែលភ្លឺបំផុតនៅក្នុងចក្រវាល គឺដោយសារតែចក្រវាល ពោរពេញទៅដោយ Black Hole ភ្លឺៗមិនងាយនឹងសម្គាល់។ អ្នកជំនាញរូបនេះបន្តថា តេឡេស្កុបរបស់ពិភពលោក ត្រូវទទួលបន្ទុកផលិតទិន្នន័យយ៉ាងច្រើនដែលក្រុមតារាវិទូ ត្រូវផលិតឧបករណ៍រៀនសូត្រទំនើបៗជាបន្តបន្ទាប់ដើម្បីមើលវាឲ្យបានគ្រប់លក្ខណៈ។
គួរបញ្ជាក់ថា នេះគឺជា Balck Hole ដែលលូតលាស់លឿនបំផុតមិនធ្លាប់ត្រូវបានរកឃើញសោះដោយតេឡេស្កុបប្រវែងជាង២ម៉ែត្រ នៅមជ្ឈមណ្ឌល ANU Siding Spring Observatory។ បន្ទាប់មកក្រុមស្រាវជ្រាវ បានប្រើប្រាស់កែវយឺតដ៏ធំបំផុតមួយលើពិភពលោក ឈ្មោះ ESOVLT ដើម្បីបញ្ជាក់ពីលក្ខណៈពេញលេញនៃប្រហោងខ្មៅ និងវាស់រូបរាងរបស់វា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមតារាវិទូ មើលឃើញបាតុភូត Black Hole លេបផ្កាយ ដ៏កម្របំផុត

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?