ព័ត៌មានអន្ដរជាតិ
អាមេរិកលក់អាវុធឲ្យអេហ្ស៊ីប ទោះប្រទេសនេះរំលោភសិទ្ធិមនុស្សក៏ដោយ
សហរដ្ឋអាមេរិកបានយល់ព្រមលក់អាវុធដែលមានតម្លៃជិត ២០០ លានដុល្លារទៅឲ្យប្រទេសអេហ្ស៊ីប ប៉ុន្តែបានប្តេជ្ញាថានឹងដាក់បញ្ហាសិទ្ធិមនុស្ស បន្ទាប់ពីសកម្មជនអាមេរិកបានរាយការណ៍ថាក្រុមគ្រួសាររបស់គាត់ត្រូវបានគេយាយី ។

រដ្ឋបាលលោក បៃដិន ដែលបានប្តេជ្ញាបញ្ឈប់ការគាំទ្រដល់ប្រតិបត្តិការវាយលុករបស់អារ៉ាប៊ីសាអូឌីតនៅក្នុងសង្គ្រាមដ៏សាហាវរបស់ប្រទេសយេម៉ែន និងកំពុងពិនិត្យមើលការលក់យន្ដហោះដ៏ធំមួយទៅ ឲ្យប្រទេសអារ៉ាប់រួម បាននិយាយថា ប្រទេសនេះបានយល់ព្រមលក់មីស៊ីលយុទ្ធសាស្ត្រ ១៦៨ គ្រាប់ទៅឲ្យប្រទេសអេហ្ស៊ីប ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ការលក់កាំជ្រួចមីស៊ីល Rolling Airframe ដែលផលិតដោយក្រុមហ៊ុន Raytheon តម្លៃ ១៩៧ លានដុល្លារត្រូវបានស្នើដោយកងនាវាចរអេហ្ស៊ីបដើម្បីបង្កើនការការពារនៅតាមតំបន់ឆ្នេរ និងនៅជុំវិញសមុទ្រក្រហម ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានអនុម័តការលក់នេះ ប៉ុន្តែស្ថិតក្រោមការពិនិត្យឡើងវិញពីសភា ខណៈប្រទេសអេហ្ស៊ីបនៅតែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់នៅមជ្ឈិមបូព៌ា ។
លោក បៃដិន បានប្តេជ្ញាជំហរតឹងរឹងលើបញ្ហាសិទ្ធិមនុស្ស បន្ទាប់ពីលោក ដូណាល់ ត្រាំមុន បានទាក់ទងលោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi ដែលលោក ត្រាំ ចាត់ទុកថាជាមេដឹកនាំផ្តាច់ការដែលគាត់ចូលចិត្ត និងជាផ្នែកមួយសម្រាប់កិច្ចសហប្រតិបត្តិការរបស់គាត់ជាមួយអ៊ីស្រាអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ