ព័ត៌មានអន្ដរជាតិ
ហាងឆេងប្រេងសាំងនៅ អាស៊ី ងើបថ្លៃបន្តិច លក់តម្លៃ ១.៤៤ ទៅ ១.៥៤ ដុល្លារក្នុងមួយលីត្រ
តម្លៃប្រេងសាំងសម្រាប់ការជួញដូរប្រចាំតំបន់អាស៊ីនៅថ្ងៃពុធនេះហក់ឡើងថ្លៃបន្តិច ដោយសារតែវិនិយោគិនកំពុងស្ទង់មើលក្ដីព្រួយបារម្ភនៃការកាត់បន្ថយទិន្នផលពីប្រទេសផលិតប្រេងសំខាន់ៗ បូករួមនឹងការអ៊ុតមើលលើកាណុងកាំភ្លើងបាញ់បោះលើការដឹកជញ្ជូននៅសមុទ្រក្រហមពីសំណាក់ក្រុមហ៊ូទីជាដើម ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកុម្ភៈនេះ ។

តម្លៃប្រេងឆៅអន្តរជាតិម៉ាក Brent បានងើបថ្លៃ ១២ សេន ឬ ០.១៥ ភាគរយ និងដាក់លក់ក្នុងតម្លៃ ៨២.៤៦ ដុល្លារក្នុងមួយបារ៉ែល (១.៤៤ ដុល្លារក្នុងមួយលីត្រ) ខណៈតម្លៃប្រេងរបស់ក្រុមហ៊ុន West Texas Intermediate (WTI) ហក់ឡើង ៩ សេន ឬ ០.១២ ភាគរយ លក់ក្នុងតម្លៃ ៧៧.១៣ ដុល្លារក្នុងមួយបារ៉ែល (១.៥៤ ដុល្លារក្នុងមួយលីត្រ) ។
តម្លៃប្រេងសាំងលើពិភពលោកមិនទាន់បង្ហាញសញ្ញាវិជ្ជមានណាមួយនៅឡើយទេ ចាប់តាំងពីក្រុមហ៊ូទីបើកការវាយប្រហារដោយយន្តហោះដ្រូន ក៏ដូចជាផ្តក់គ្រាប់រ៉ុកកែតទៅលើនាវានៅសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab ដើម្បីគាំទ្រទៅដល់ក្រុមហាម៉ាស ហើយសកម្មភាពទាំងប៉ុន្មាននេះកំពុងបង្កក្ដីភ័យព្រួយទៅដល់លំហូរទំនិញឆ្លងកាត់ផ្លូវដ៏សំខាន់មួយនេះ ។
ទន្ទឹមនឹងនេះ ហាងឆេងប្រេងសាំងក៏កាន់តែត្រដាបត្រដួសថែមទៀតនោះ គឺបន្ទាប់ពីរុស្ស៊ីបានប្ដេជ្ញាកាត់បន្ថយការផលិតប្រេង ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដែលជាការរួមដៃគ្នាជាមួយអង្គការនៃប្រទេសនាំចេញប្រេង (OPEC+) និងសម្ព័ន្ធមិត្តដែលមានមុខព្រួញបំពេញតាមកូតារបស់អង្គការនៅក្នុងខែកុម្ភៈនេះ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិចដែលដាក់មកលើរុស្ស៊ីពាក់ព័ន្ធនឹងភ្លើងសង្គ្រាមនៅអ៊ុយក្រែន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ថៃ ជាប់ជាប្រទេសមានកម្រិត IQ លំដាប់ទី ៥ នៅអាស៊ាន និង ៦៤ លើពិភព លោក តែចាញ់ កម្ពុជា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ